មន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ សូមគោរពជម្រាបជូន គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ ជ្រាបថា៖ ក្រោយពីមានការឈ្លានពានពីសំណាក់យោធាថៃមកលើព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់វេលាម៉ោង ០៥:៣៦នាទីព្រឹក ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ នេះ មន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ សម្រេចអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាទាំងអស់ ក្នុងឃុំថ្មដាដែលមាន៖សាលាបឋមសិក្សាថ្មដា សាលាបឋមសិក្សាច១ សាលាបឋមសិក្សាស្ទឹងមេទឹក និងអនុវិទ្យាល័យថ្មដា ផ្អាកដំណើរការបង្រៀន និងរៀនជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីធានាសុខសុវត្ថិភាពដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ បញ្ចៀសបាននូវគ្រោះថ្នាក់ដែលបណ្តាលមកពីការបាញ់ផ្លោងកាំភ្លើងធំរបស់ ភាគីថៃមកក្នុងទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។
សេចក្តីដូចបានគោរពជម្រាបជូនដំណឹងខាងលើ សូមគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ ជ្រាបជាព័ត៌មាន និងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
Home / Nation News
/ ក្រសួងអប់រំ សម្រេចផ្អាកដំណើរការបង្រៀន និងរៀនជាបណ្តោះអាសន្ន ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់
Subscribe to:
Post Comments
(
Atom
)



0 $type={blogger}:
Post a Comment