គេហទំព័រ សង្ខេប

ទទួលបានព័ត៌មានថ្មីៗជាមួយ សង្ខេប

សង្ខេប ផ្តល់ជូននូវ ព័ត៌មានពិត មានប្រយោជន៍ និងត្រូវការកាល ទំនាក់ទំនងផ្តល់ព័ត៌មាន និងផ្សព្វផ្សាយព័ត៌មាន Email: sangkhebnews@gmail.com ទូរស័ព្ទទំនាក់ទំនង 0312011444-0764444853

ព័ត៌មានជាតិ

Featured Image

សម្តេច ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍប្រទេស ការកសាងសមិទ្ធផល និងភាពប្រែប្រួលប្រកបដោយចីរភាព តម្រូវឱ្យមានការពង្រឹងជំនាញពីជំនួយបរទេស និងការបណ្តុះបណ្តាលធនធានមនុស្សក្នុងស្រុក

  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធស្ពានអាកាសមរតកតេជោ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ...
អានបន្ត
បានផ្សាយនៅ: 4/07/2025

ព័ត៌មានអន្តរជាតិ

ព័ត៌មានកីឡា

Post Image

សម្តេច ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍប្រទេស ការកសាងសមិទ្ធផល និងភាពប្រែប្រួលប្រកបដោយចីរភាព តម្រូវឱ្យមានការពង្រឹងជំនាញពីជំនួយបរទេស និងការបណ្តុះបណ្តាលធនធានមនុស្សក្នុងស្រុក

 


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធស្ពានអាកាសមរតកតេជោ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ថា ការអភិវឌ្ឍប្រទេស ការកសាងសមិទ្ធផល និងភាពប្រែប្រួលប្រកបដោយចីរភាព តម្រូវឱ្យមានការពង្រឹងជំនាញពីជំនួយបរទេស និងការបណ្តុះបណ្តាលធនធានមនុស្សក្នុងស្រុក ដើម្បីឱ្យកម្ពុជាមានសមត្ថភាពផ្ទាល់ខ្លួន និងភាពម្ចាស់ការដោយមិនពឹងផ្អែកលើអ្នកដទៃ។ សម្តេចបានលើកឧទាហរណ៍អគារវិមានសន្តិភាព ដែលសាងសង់ដោយកូនខ្មែរសុទ្ធសាទ ទាំងស្ថាបត្យកម្ម និងសំណង់ ជានិមិត្តរូបនៃសន្តិភាពដែលត្រូវថែរក្សា។
សម្តេចបានបន្តថា នៅពេលជីវភាពប្រជាពលរដ្ឋប្រសើរឡើង និងមានលទ្ធភាពទិញសម្ភារៈប្រើប្រាស់ និងមធ្យោបាយធ្វើដំណើរ រាជរដ្ឋាភិបាលមិនអាចហាមឃាត់បានទេ ដូច្នេះត្រូវខិតខំពង្រីកហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវអាកាស ក្រោមដី និងក្រោមទឹក ដោយឈានទៅបុរេសកម្ម និងសាងសង់ស្ពានតភ្ជាប់មុនពេលទីក្រុងរីកធំ។ សមិទ្ធផលទាំងនេះ ដូចជាស្ពានអាកាសមរតកតេជោ ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់ដោយឥតគិតថ្លៃ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។
ទន្ទឹមនេះ សម្តេចបានលើកឡើងពីបញ្ហាកកស្ទះចរាចរណ៍ ដែលមិនត្រឹមតែទាមទារការសាងសង់ហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ តែត្រូវគិតគូរពីរំហូរចរាចរណ៍ និងចរន្តឱ្យបានល្អ។ សម្តេចបានណែនាំឱ្យក្រសួងពាក់ព័ន្ធ និងរដ្ឋបាលរាជធានីភ្នំពេញ រៀបចំផែនការចរាចរណ៍ឱ្យច្បាស់លាស់ ដើម្បីកាត់បន្ថយការកកស្ទះទាំងក្នុង និងចេញពីរាជធានី។
ជាចុងក្រោយ សម្តេចបានលើកទឹកចិត្តឱ្យរៀបចំសួនច្បារសាធារណៈ ដើម្បីបម្រើប្រជាពលរដ្ឋក្នុងការកម្សាន្ត និងទាក់ទាញទេសចរ ទាំងក្នុង និងក្រៅស្រុក។ សម្តេចជឿជាក់ថា នៅពេលប្រទេសរីកចម្រើន ជីវភាពប្រជាពលរដ្ឋនឹងប្រែប្រួល ហើយទីធ្លាសាធារណៈនឹងផ្តល់ជម្រើសដល់អ្នកដែលមានពេលវេលា ឬធនធានមានកម្រិត ខណៈអ្នកមានលទ្ធភាពអាចធ្វើដំណើរទៅគោលដៅទេសចរណ៍ផ្សេងៗ។
បានផ្សាយនៅ: 4/07/2025
Messenger