ពិសេស! ការផ្តល់ជូនមានកំណត់

ទទួលបានការបញ្ចុះតម្លៃ 50% លើការផ្សព្វផ្សាយថ្ងៃនេះ!

សូមចុច

រដ្ឋមន្ត្រីការបរទេសថៃបោះសម្ដីថា បទឈប់បាញ់រវាងថៃជាមួយកម្ពុជា មិនដំណើរការទេ

 


នៅក្នុងបទសម្ភាសន៍ជាមួយ BBC នៅថ្ងៃអង្គារនេះ លោក ស៊ីហាសាក់ ផួងគេតកេអូ (Sihasak Phuangketkeow) រដ្ឋមន្ត្រីការបរទេសថៃ បានសារភាពថា បទឈប់បាញ់រវាងការប៉ះទង្គិចព្រំដែនជាមួយកម្ពុជា ដែលត្រូវបានចុះហត្ថលេខាក្រោមការសាក្សីរបស់ប្រធានាធីបតីអាមេរិក ដូណាល់ ត្រាំ នៅខែតុលា មិនដំណើរការទេ។ លោកបានបន្ថែមថា ប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តពាក់ព័ន្ធក្នុងជម្លោះនេះ ថៃនឹងត្រូវការជំនួយពីអាមេរិក ដើម្បីស្វែងរក «សន្តិភាពពិតប្រាកដ មិនមែនគ្រាន់តែជាអ្វីដែលសរសេរលើក្រដាសនោះទេ»។ការបញ្ចេញមតិរបស់លោក ស៊ីហាសាក់ កើតឡើងក្នុងពេលដែលជម្លោះព្រំដែនកម្ពុជា-ថៃ បានរីករាលដាលជាថ្ងៃទី២ ដោយថៃបានបើកប្រតិបត្តិការវាយប្រហារដោយយន្តហោះនៅតាមតំបន់ព្រំដែនដែលមានជម្លោះ បន្ទាប់ពីការប៉ះទង្គិចធ្ងន់ធ្ងរនៅថ្ងៃច័ន្ទ។ យោធាថៃបានអះអាងថា ការវាយប្រហារនេះគឺដើម្បី «បំផ្លាញសមត្ថភាពយោធា»របស់កម្ពុជា ខណៈដែលកម្ពុជាបានចោទប្រកាន់ថៃថា ជាអ្នករំលោភបទឈប់បាញ់ ដែលនាំឱ្យមានមនុស្សស្លាប់២នាក់បន្ថែមទៀតនៅខេត្តឧត្តរមានជ័យ និងព្រះវិហារ។ សរុបមក មានមនុស្សស្លាប់៧នាក់នៅកម្ពុជា និងទាហានថៃ៣នាក់។
សូមជម្រាបជាថ្មី ប្រធានាធីបតីអាមេរិក ដូណាល់ ត្រាំ បានដើរតួនាទីយ៉ាងសស្រាក់សស្រាំក្នុងការនាំយកសន្តិភាពជូនកម្ពុជា ក្នុងជម្លោះព្រំដែនជាមួយថៃ។លោកបានធ្វើការជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២៥ អាន់វ៉ា អ៊ីប្រាហ៊ីម ដើម្បីនាំមកនូវបទឈប់បាញ់កម្ពុជា-ថៃថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។មកដល់ថ្ងៃទី២៦ខែតុលា ពោលគឺក្នុងអំឡុងកិច្ចប្រជុំអាស៊ាននៅទីក្រុងគូឡាឡាំពួ លោកត្រាំនិងលោកអាន់វ៉ា បានធ្វើជាសាក្សីនៃកិច្ចព្រមព្រៀងសន្តិភាពបន្តទៀត ប៉ុន្តែថៃ នៅតែបន្តឈ្លានពានកម្ពុជា មិនខ្វល់អ្វីទាំងអស់៕

About SangKheb

My Name Sitha Sam

0 $type={blogger}:

Post a Comment