ពិសេស! ការផ្តល់ជូនមានកំណត់

ទទួលបានការបញ្ចុះតម្លៃ 50% លើការផ្សព្វផ្សាយថ្ងៃនេះ!

សូមចុច

ថៃបានបន្តបើកការវាយប្រហារយ៉ាងឃោឃៅដោយប្រើកាំភ្លើងធំ និងយន្តហោះ F-16 ចូលទឹកដីកម្ពុជា

 


ភ្នំពេញ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ – ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាននៅពេលព្រឹកនេះ បញ្ជាក់ថា កងទ័ពរាជាណាចក្រថៃ បានបន្តបើកការវាយប្រហារដោយកាំភ្លើងធំ និងយន្តហោះ F-16 ចូលទឹកដីកម្ពុជា ចាប់តាំងពីវេលាម៉ោង ៤:៤៥ នាទីព្រឹក នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ។ ការវាយប្រហារនេះ បានចាប់ផ្តើមនៅក្នុងភូមិសាស្ត្រយោធភូមិភាគទី៤ ក្នុងតំបន់ភ្នំខ្មោច ហើយបានពង្រីកទៅដល់តំបន់សំខាន់ៗនានា រួមមាន តាថាវ (Ta Thav), ប្រាសាទតាមាន់ (Ta Moan Temple), ប្រាសាទព្រះវិហារ (Preah Vihear Temple), ប្រាសាទខ្នារ (Khnar Temple), វាលឥន្ទ្រី (Veal Entrei), ភ្នំខ្មោច (Phnom Khmouch), គោល៨ (Koul 8), ជាំតែ (Chum Ta) អានសេះ ( An Seh), ថ្មដូន (Thma Daun), អូរស្មាច់ (Or Smach), ភ្នំអនុស្សាវរីយ៍ (Phnom Anussavari), និងមុខវត្តកែវសិក្ខាគីរិស្វារៈ (Mukh Vott Kaew Sikkhakirivor)។ លើសពីនេះ កងទ័ពថៃ ក៏បានបាញ់ផ្សែងពុលចូលនៅប្រាសាទតាក្របី (Ta Krabey Temple) ផងដែរ។តាមសេចក្តីប្រកាសរបស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ការវាយប្រហារនេះ បានធ្វើឡើងក្រោមបរិបទនៃជម្លោះព្រំដែនដែលកំពុងរីករាលដាល ដោយថៃចោទប្រកាន់កម្ពុជាថាបានបើកការបាញ់ប្រហារមុន ខណៈកម្ពុជាបញ្ជាក់ថា ជាកងទ័ពថៃដែលចាប់ផ្តើមវាយលុកដំបូង។ លោកជំទាវ ម៉ាលី សុជាតា បានគូសបញ្ជាក់ថា កងកម្លាំងកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលការណ៍ការពារជាតិ ដោយមិនឆ្លើយតបដោយការបាញ់ប្រហារតបតទៅវិញ ដើម្បីរក្សាសន្តិភាព និងសន្តិសុខតាមបណ្តោយព្រំដែន ស្របតាមកិច្ចព្រមព្រៀងរវាងកម្ពុជា-ថៃ និងច្បាប់អន្តរជាតិ។

About SangKheb

My Name Sitha Sam

0 $type={blogger}:

Post a Comment