កូឡាឡាំពួរ – ប្រទេសម៉ាឡេស៊ីបានច្រានចោលយ៉ាងដាច់ខាតនូវការចោទប្រកាន់ដែលគ្មានមូលដ្ឋាន ដែលធ្វើឡើងដោយឧត្តមសេនីយ៍ឯកចូលនិវត្តន៍ថៃ លោក Rangsi Kitiyansap ដែលបានចោទប្រកាន់ថា ប្រទេសម៉ាឡេស៊ី និងនាយករដ្ឋមន្ត្រី លោក Anwar Ibrahim គឺជា «បាតដៃទី៣» ឬជា «សត្រូវផ្ទៃក្នុង» នៅក្នុងដំណើរការសន្តិភាពរវាងប្រទេសថៃ និងកម្ពុជា។ប្រធានកងកម្លាំងការពារជាតិម៉ាឡេស៊ី ឧត្តមសេនីយ៍ Tan Sri Mohd Nizam Jaffar បានថ្លែងប្រាប់សារព័ត៌មាននៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ការចោទប្រកាន់បែបនេះមិនត្រឹមតែគ្មានមូលដ្ឋាន និងមិនយុត្តិធម៌ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យខកចិត្តយ៉ាងខ្លាំងផងដែរ ជាពិសេសនៅពេលដែលវាចេញពីអតីតមន្ត្រីយោធាជាន់ខ្ពស់ម្នាក់។លោកឧត្តមសេនីយ៍ Tan Sri Mohd Nizam Jaffar បានសង្កត់ធ្ងន់ថា ម៉ាឡេស៊ីតែងតែដើរតួនាទីជាអ្នកសម្របសម្រួលដោយអព្យាក្រឹត្យ និងស្មោះត្រង់ក្នុងការជួយដោះស្រាយជម្លោះព្រំដែនរវាងប្រទេសថៃ និងកម្ពុជា តាមរយៈក្របខណ្ឌអាស៊ាន និងកិច្ចព្រមព្រៀងទ្វេភាគី។ «ការចោទប្រកាន់ទាំងនេះមិនឆ្លុះបញ្ចាំងពីការពិត និងអាចបង្កឱ្យមានការយល់ច្រឡំក្នុងតំបន់» លោកបានមានប្រសាសន៍បន្ថែម។
Home / International
/ ម៉ាឡេស៊ីច្រានចោលការចោទប្រកាន់គ្មានមូលដ្ឋានពីអតីតឧត្តមសេនីយ៍ឯកថៃ ថាជា «បាតដៃទី៣» ឬជា «សត្រូវផ្ទៃក្នុង» នៅក្នុងដំណើរការសន្តិភាពរវាងប្រទេសថៃ និងកម្ពុជា
Subscribe to:
Post Comments
(
Atom
)



0 $type={blogger}:
Post a Comment