ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) របស់ប្រទេសថៃ នៅថ្ងៃអង្គារ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានអនុម័តជាផ្លូវការនូវការផ្អាក «សេចក្តីប្រកាសរួមថៃ-កម្ពុជា» ឬហៅថា កិច្ចព្រមព្រៀងសន្តិភាព ដែលធ្លាប់ចុះហត្ថលេខារវាងប្រទេសទាំងពីរ ព្រមទាំងបានអនុញ្ញាតឱ្យមានប្រតិបត្តិការយោធា ដើម្បីដោះស្រាយស្ថានការណ៍តាមបន្ទាត់ព្រំដែន។ការសម្រេចចិត្តនេះ កើតមានឡើងបន្ទាប់ពីឧបទ្ទវហេតុផ្ទុះគ្រាប់មីននៅខេត្តស៊ីសាកេត កាលពីថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ដែលបានបង្កឱ្យមានការខឹងសម្បារ និងការប្រុងប្រយ័ត្នខ្ពស់ពីសំណាក់រដ្ឋាភិបាលថៃ។លោក ស៊ីរីពង្ស អាំងកាសាគុលគៀត (Siripong Angkasakulkiat) អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានថ្លែងនៅក្នុងសន្និសីទកាសែតថា ឧបទ្ទវហេតុផ្ទុះគ្រាប់មីននេះ បានជំរុញឱ្យលោក អានូទីន ចាណវីរកូល (Anutin Charnvirakul) នាយករដ្ឋមន្ត្រីថៃ ចេញបញ្ជាផ្ទាល់ទៅកងកម្លាំងប្រដាប់អាវុធ ឱ្យត្រៀមលក្ខណៈការពារព្រំដែនជាបន្ទាន់ និងបង្កើនវត្តមានយោធានៅតំបន់ជម្លោះ។



0 $type={blogger}:
Post a Comment