ពិសេស! ការផ្តល់ជូនមានកំណត់

ទទួលបានការបញ្ចុះតម្លៃ 50% លើការផ្សព្វផ្សាយថ្ងៃនេះ!

សូមចុច

ប្លែកទៀតហើយ! ស្ងាត់ៗ លួចកាត់សោរចូលផ្ទះអ្នកដទៃ បន្លំឯកសារធ្វើជាម្ចាស់កម្មសិទ្ធិ សមត្ថកិច្ចចាប់ខ្លួន ៤នាក់

 

ភ្នំពេញ – នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះម្នាក់ ដែលត្រូវជនសង្ស័យក្រុមមួយ លួចកាត់សោរចូលផ្ទះ និងបន្លំឯកសារដើម្បីធ្វើជាម្ចាស់កម្មសិទ្ធិ មុនពេលសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ក្នុងប្រតិបត្តិការរហ័ស។នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឈ្មោះ ឯក រិទ្ធីវណ្ណ ភេទប្រុស បានដាក់ពាក្យបណ្តឹងនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បន្ទាប់ពីរកឃើញថា ជនមិនស្គាល់អត្តសញ្ញាណមួយក្រុម បានកាត់សោរចូលផ្ទះរបស់ខ្លួន ស្ថិតនៅបុរីម៉ន ដានី គម្រោង២០ ផ្ទះលេខ៣៨ ផ្លូវលេខ០២ ភូមិស្វាយ សង្កាត់ស្នារ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជនរងគ្រោះបានបញ្ជាក់ថា ជនសង្ស័យបានបន្លំឯកសារកម្មសិទ្ធិដីធ្លី ដើម្បីធ្វើជាម្ចាស់ផ្ទះដោយខុសច្បាប់។ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះស៊ើបអង្កេតភ្លាមៗ និងអញ្ជើញជនសង្ស័យចំនួន ៤នាក់ ដែលពាក់ព័ន្ធនឹងករណីនេះ មកធ្វើការសាកសួរ។  
មនុស្សចំនួន៤នាក់ ពាក់ព័ន្ធក្នុងករណីខាងលើរួមមាន៖
*ទី១៖ ឈ្មោះ វ៉ាន់ ស្រីនីត ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ
*ទី២៖ ឈ្មោះ សាម ស៊ាមមួយ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ
*ទី៣៖ ឈ្មោះ សឿន ណាក់ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ
*ទី៤៖ ឈ្មោះ ផែន ម៉ូនីកា ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ។
ជនសង្ស័យខាងលើបានសារភាពប្រហាក់ប្រហែលគ្នាថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពក្លែងឯកសារ ផ្ទះលេខ៣៨ ផ្លូវលេខ២ ភូមិស្វាយ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីតប្រព័ន្ធទឹកភ្លើង និងបានឲ្យបក្ខពួកចូលស្នាក់នៅប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ ត្រូវបានឃាត់ខ្លួនដើម្បីសួរនាំបន្ថែម និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។



 


About SangKheb

My Name Sitha Sam

0 $type={blogger}:

Post a Comment