ពិសេស! ការផ្តល់ជូនមានកំណត់

ទទួលបានការបញ្ចុះតម្លៃ 50% លើការផ្សព្វផ្សាយថ្ងៃនេះ!

សូមចុច

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់កីឡដ្ឋានគោកធ្លកដែលអាចផ្ទុកចំនួនអ្នកទស្សនាដល់ទៅ ១២,០០០នាក់

 

ភ្នំពេញ – នៅព្រឹកថ្ងៃពុធ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ (១៥កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩) សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ទីស្នាក់ការកណ្តាលរបស់ខ្លួន រួមជាមួយកីឡដ្ឋានគោកធ្លក ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធ។ ពិធីនេះមានការចូលរួមពីសមាជិកគណៈកម្មាធិការប្រតិបត្តិ តំណាងក្លិបសមាជិក និងភ្ញៀវកិត្តិយសជាច្រើន។គម្រោងសាងសង់ទីស្នាក់ការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងកីឡដ្ឋានគោកធ្លក គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៧ ដោយចំណាយពេលសាងសង់សរុប ២០ខែ។ ទំហំថវិកាសរុបសម្រាប់គម្រោងនេះមានចំនួន ៤,៤០០,០០០ ដុល្លារអាមេរិក ដែលប្រភពមកពីថវិកា Goal Project និង FIFA Forward 2.0 ដែលនៅសល់ រួមបូកផ្សំជាមួយថវិកា FIFA Forward 3.0។ គម្រោងនេះនឹងត្រូវសាងសង់លើដីផ្ទាល់របស់សហព័ន្ធ ស្ថិតនៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។កីឡដ្ឋានគោកធ្លក នឹងមានសមត្ថភាពផ្ទុកអ្នកទស្សនាសរុបដល់ទៅ ១២,០០០ នាក់ ប៉ុន្តែនៅដំណាក់កាលសាងសង់ដំបូង វានឹងអាចផ្ទុកបានចំនួន ៤,២០០ នាក់។ ការសាងសង់នេះត្រូវបានគេមើលឃើញថាជាជំហានសំខាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបាល់ទាត់ជាតិ ដើម្បីជំរុញការប្រកួតប្រជែងក្នុងស្រុក និងអន្តរជាតិ។ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានសម្តែងក្តីរីករាយចំពោះគម្រោងនេះ ដោយលើកឡើងថា វានឹងរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់កីឡាបាល់ទាត់នៅកម្ពុជា និងផ្តល់នូវបរិយាកាសល្អប្រសើរសម្រាប់កីឡាករ គ្រូបង្វឹក និងអ្នកគាំទ្រ។


About SangKheb

My Name Sitha Sam

0 $type={blogger}:

Post a Comment