ពិសេស! ការផ្តល់ជូនមានកំណត់

ទទួលបានការបញ្ចុះតម្លៃ 50% លើការផ្សព្វផ្សាយថ្ងៃនេះ!

សូមចុច

សហរដ្ឋអាមេរិកដកបំរាមលក់សព្វាវុធ បង្កើនកៅអីសិក្សា និងសមយុទ្ធឆ្មាំអង្គរជាមួយកម្ពុជា

 



(សហរដ្ឋអាមេរិក)៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីជំនួបពិភាក្សារវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សហរដ្ឋអាមេរិកបានប្រកាសដកបំរាមការលក់សព្វាវុធមកកម្ពុជា និងបើកឱកាសរៀបចំ «សមយុទ្ធឆ្មាំអង្គរ» ឡើងវិញ បន្ទាប់ពីផ្អាកជិត១០ឆ្នាំ។ នេះបើតាមសេចក្តីប្រកាសរបស់សេតវិមាន។សេចក្តីប្រកាសបញ្ជាក់ថា លោក ដូណាល់ ត្រាំ នឹងបង្កើនកៅអីសម្រាប់មន្ត្រីកម្ពុជាទៅសិក្សានៅមហាវិទ្យាល័យយោធាអាមេរិក ដូចជា West Point បណ្ឌិតសភាកងទ័ពអាកាស និងស្ថាប័នផ្សេងទៀត។ ទន្ទឹមនេះ ប្រទេសទាំងពីរបានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការជួញដូរគ្រឿងញៀន និងមជ្ឈមណ្ឌលបោកប្រាស់តាមអ៉ីនធឺណិត។ការសម្រេចនេះធ្វើឡើងបន្ទាប់ពីជំនួបលើកដំបូងនៅទីក្រុងគូឡាឡាំពួរ ដែលសហរដ្ឋអាមេរិកបានពិនិត្យឃើញការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការជំរុញសន្តិភាព និងសន្តិសុខ។


About SangKheb

My Name Sitha Sam

0 $type={blogger}:

Post a Comment