ពិសេស! ការផ្តល់ជូនមានកំណត់

ទទួលបានការបញ្ចុះតម្លៃ 50% លើការផ្សព្វផ្សាយថ្ងៃនេះ!

សូមចុច

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ថ្លែងអំណរគុណសារព័ត៌មាន PVN News ករណីឧត្តមសេនីយ៍ទោ គង់ វុទ្ធី ទទួល​ប្រាក់​ចំនួន​ ២លាន​ដុល្លារ​ ដេីម្បី​រត់​ការ​ការងារ​អោយ​ជនបរទេស

 

ភ្នំពេញ – អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការ ដើម្បីថ្លែងអំណរគុណចំពោះសារព័ត៌មាន PVN News ដែលបានលើកឡើងអំពីករណីរាយការណ៍ពាក់ព័ន្ធនឹងឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ វុទ្ធី អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្យាណកម្ម ដែលត្រូវបានចោទប្រកាន់ថាបានទទួលប្រាក់រត់ការឱ្យជនបរទេសមិនបានសម្រេច និងមិនព្រមប្រគល់ប្រាក់ជូនជនរងគ្រោះវិញ។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមជម្រាបដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណមតិឱ្យបានជ្រាបថា ក្រុមប្រឹក្សាវិន័យរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចាត់វិធានការកោះហៅសាមីខ្លួនដើម្បីបំភ្លឺ និងកំពុងបន្តស្រាវជ្រាវ ស៊ើបបញ្ជាក់បន្ថែមលើព័ត៌មានខាងលើ។ ករណីរកឃើញថា មន្ត្រី ឬថ្នាក់ដឹកនាំណាម្នាក់បានប្រព្រឹត្តកំហុសផ្ទុយនឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនឹងចាត់វិធានការអនុវត្តវិន័យលើបុគ្គលរូបនោះយ៉ាងម៉ឺងម៉ាត់។ ទន្ទឹមនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមស្នើដល់បុគ្គលដែលមានការពាក់ព័ន្ធ ឬជាជនរងគ្រោះ សូមសហការផ្តល់ព័ត៌មាន ក៏ដូចជាឯកសារភស្តុតាងបន្ថែមប្រសិនបើមាន មកនាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រៀងរាល់ម៉ោងធ្វើការ។
 


About SangKheb

My Name Sitha Sam

0 $type={blogger}:

Post a Comment