គិតត្រឹមល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កម្ពុជាទទួលបានមេដាយសរុប ៤ គ្រឿង ក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៣ ដែលប្រព្រឹត្តទៅនៅប្រទេសបារ៉ែន។ ក្នុងនោះ មេដាយប្រាក់ ២ គ្រឿង ត្រូវបានរកឃើញដោយកីឡាករ-កីឡាការិនីថ្នាលគុនខ្មែរដ៏ឆ្នើម។កីឡាករ ឆុង វិសាល ទទួលបានមេដាយប្រាក់ក្នុងវគ្គផ្តាច់ព្រ័ត្រ វិញ្ញាសាប្រយុទ្ធទម្ងន់ក្រោម ៥៤ គីឡូក្រាម បន្ទាប់ពីចាញ់កីឡាករអ៊ូបេគីស្ថាន Nurkhuaev Muzaffar។ ដោយឡែក កីឡាការិនី អ៊ឹម ស្រីពេញ ក៏ទទួលបានមេដាយប្រាក់ ក្នុងវិញ្ញាសាប្រយុទ្ធទម្ងន់ក្រោម ៥១ គីឡូក្រាម បន្ទាប់ពីចាញ់កីឡាការិនីកាហ្សាក់ស្ថាន Zhuminova Albina ដោយពិន្ទុ។ចំណែកមេដាយសំរឹទ្ធ ២ គ្រឿងទៀត ត្រូវបានរកឃើញដោយកីឡាករបញ្ចស៊ីឡាត់ ភុក ដានីញែល ១ គ្រឿង និងកីឡាករថ្នាលគុនខ្មែរ ធន ចន្ធូ ១ គ្រឿង។សមិទ្ធផលនេះបង្ហាញពីសក្តានុពលដ៏រឹងមាំរបស់កីឡាករ-កីឡាការិនីកម្ពុជាលើឆាកអន្តរជាតិ និងជាមោទនភាពសម្រាប់ប្រទេសជាតិ។






0 $type={blogger}:
Post a Comment