ពិសេស! ការផ្តល់ជូនមានកំណត់

ទទួលបានការបញ្ចុះតម្លៃ 50% លើការផ្សព្វផ្សាយថ្ងៃនេះ!

សូមចុច

រន្ទះបាញ់នៅថៃបង្កេីតបានជាអគ្គិភ័យឆាបឆេះរោងចក្រផលិតប្លាស្ទិចយ៉ាងសន្ធោសន្ធៅ

 



នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ហេតុការណ៍រន្ទះបាញ់បានបណ្តាលឱ្យឆាបឆេះរោងចក្រផលិតប្លាស្ទិចមួយកន្លែង ស្ថិតនៅឃុំ Bang Phra ស្រុក Si Racha ខេត្ត Chonburi ប្រទេសថៃ។ ក្រុមមន្ត្រីពន្លត់អគ្គិភ័យថៃបានប្រើប្រាស់រថយន្តបាញ់ទឹកជាច្រើនគ្រឿងដើម្បីទប់ស្កាត់ភ្លើង ប៉ុន្តែនៅតែមិនទាន់អាចគ្រប់គ្រងស្ថានការណ៍បាននៅឡើយ ដោយសារតែរោងចក្រនេះផ្ទុកសម្ភារងាយឆេះជាច្រើន ធ្វើឱ្យភ្លើងឆេះកាន់តែសន្ធោសន្ធៅ។
បច្ចុប្បន្ន ព័ត៌មានលម្អិតអំពីចំនួនអ្នករបួស ឬស្លាប់ និងកម្រិតនៃការខូចខាត មិនទាន់មានការបញ្ជាក់ជាផ្លូវការពីអាជ្ញាធរថៃនៅឡើយទេ។
ប្រភព៖ Khaosod English


 

About SangKheb

My Name Sitha Sam

0 $type={blogger}:

Post a Comment