ពិសេស! ការផ្តល់ជូនមានកំណត់

ទទួលបានការបញ្ចុះតម្លៃ 50% លើការផ្សព្វផ្សាយថ្ងៃនេះ!

សូមចុច

ឯកឧត្តម ហែម សុវត្តិ ប្រគល់ទូកមួយគ្រឿងជូនរដ្ឋបាលឃុំកោះសូទិន ដើម្បីជួយប្រជាពលរដ្ឋងាយរងគ្រោះ

 



នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហែម សុវត្តិ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកោះសូទិន បានធ្វើការប្រគល់ទូកមួយគ្រឿងជាអំណោយជូនរដ្ឋបាលឃុំកោះសូទិន ស្ថិតក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម។ ទូកនេះត្រូវបានផ្តល់ជូនតាមរយៈរដ្ឋបាលឃុំ ក្នុងគោលបំណងជួយសម្រួលដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកងាយរងគ្រោះនៅរដូវទឹកជំនន់ និងបម្រើផលប្រយោជន៍សហគមន៍ជាទូទៅ។អំណោយទូកនេះផ្តោតជាពិសេសលើភូមិ៩ និងភូមិ១២ នៃឃុំកោះសូទិន ដែលកន្លងមកប្រឈមនឹងការខ្វះខាតមធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក។ ជាពិសេស ប្រជាពលរដ្ឋដែលមានបញ្ហាសុខភាព រួមទាំងស្ត្រីមានផ្ទៃពោះ ពិបាកក្នុងការធ្វើដំណើរទៅកាន់មណ្ឌលសុខភាពដោយសារគ្មានទូកសម្រាប់ប្រើប្រាស់។ ទូកនេះនឹងជួយសម្រួលដល់ការដឹកជញ្ជូនអ្នកជំងឺ និងបម្រើកិច្ចការសហគមន៍ផ្សេងទៀត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។



 

About SangKheb

My Name Sitha Sam

0 $type={blogger}:

Post a Comment