ពិសេស! ការផ្តល់ជូនមានកំណត់

ទទួលបានការបញ្ចុះតម្លៃ 50% លើការផ្សព្វផ្សាយថ្ងៃនេះ!

សូមចុច

ឯកឧត្តម សេង ឌីណា៖ ភាគីថៃមិនអាចលុបចោល MOU 2000 ជាឯកតោភាគីបានទេ

 



យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នៅល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សេង ឌីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ភាគីថៃមិនអាចលុបចោលអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ ជាឯកតោភាគីបាននោះទេ។ ការលើកឡើងនេះ ធ្វើឡើងជាការឆ្លើយតបទៅនឹងសំណួររបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នារសៀលថ្ងៃដដែល។ឯកឧត្តម សេង ឌីណា បានលើកហេតុផលសំខាន់ៗចំនួនពីរចំណុច ដើម្បីពន្យល់ពីមូលហេតុដែលភាគីថៃមិនអាចលុបចោល MOU 2000 ជាឯកតោភាគីបាន៖ទី១) លក្ខណៈផ្លូវច្បាប់នៃ MOU 2000
ឯកឧត្តមបានបញ្ជាក់ថា ទោះបី MOU 2000 មានឈ្មោះជាអនុស្សរណៈក៏ដោយ វាជាកិច្ចព្រមព្រៀងអន្តរជាតិដែលមានតម្លៃស្មើសន្ធិសញ្ញា។ កិច្ចព្រមព្រៀងនេះត្រូវបានចុះបញ្ជីជាផ្លូវការនៅអង្គការសហប្រជាជាតិ (UN) ស្របតាមមាត្រា ១០២ នៃធម្មនុញ្ញ UN។ ឯកឧត្តមបានសង្កត់ធ្ងន់ថា យោងតាមច្បាប់ទំនៀមទម្លាប់អន្តរជាតិស្តីពីសន្ធិសញ្ញា និងយុត្តិសាស្ត្រនៃតុលាការអន្តរជាតិ (ICJ) ក្នុងសំណុំរឿង Somalia v. Kenya (ឆ្នាំ២០១៧) កិច្ចព្រមព្រៀងអន្តរជាតិជាលាយលក្ខណ៍អក្សរ ដែលចុះហត្ថលេខារវាងរដ្ឋនិងរដ្ឋ មានចំណងផ្លូវច្បាប់ស្របតាមច្បាប់អន្តរជាតិ និងមានតម្លៃស្មើសន្ធិសញ្ញា ដោយមិនគិតពីចំណងជើងនៃកិច្ចព្រមព្រៀងនោះ។
ទី២) គ្មានបទប្បញ្ញត្តិស្តីពីការលុបចោល
MOU 2000 មិនមានកាលបរិច្ឆេទផុតកំណត់ ហើយក៏មិនមានបទប្បញ្ញត្តិណាមួយចែងអំពីលទ្ធភាពនៃការលុបចោលជាឯកតោភាគីនោះដែរ។ ដូច្នេះ MOU 2000 នៅតែមានសុពលភាពរហូតដល់កម្មវត្ថុរបស់វា គឺការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោករវាងកម្ពុជានិងថៃ ត្រូវបានបញ្ចប់ជាស្ថាពរ។ ឯកឧត្តមបញ្ជាក់ថា គ្មានរដ្ឋភាគីណាមួយអាចលុបចោល MOU 2000 ដោយគ្មានការឯកភាពពីរដ្ឋភាគីម្ខាងទៀតបានឡើយ។

ការបញ្ជាក់នេះកើតឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍កាលពីប៉ុន្មានថ្ងៃមុនថា នាយករដ្ឋមន្ត្រីថៃមានគម្រោងរៀបចំប្រជាមតិជាតិ ដើម្បីសម្រេចថាតើត្រូវលុបចោល MOU ចំនួនពីរជាមួយកម្ពុជា ដែលទាក់ទងនឹងការទាមទារព្រំដែនគោក និងដែនសមុទ្រឬយ៉ាងណា។
ការបញ្ជាក់របស់ឯកឧត្តម សេង ឌីណា បានសង្កត់ធ្ងន់លើសុពលភាពផ្លូវច្បាប់ និងកាតព្វកិច្ចរួមរបស់ភាគីទាំងពីរ ដែលធ្វើឱ្យ MOU 2000 មិនអាចត្រូវបានលុបចោលជាឯកតោភាគីបានឡើយ៕

 

About SangKheb

My Name Sitha Sam

0 $type={blogger}:

Post a Comment