នៅឯវេទិកាអ្នកជំនាញគោលនយោបាយអន្តរជាតិនៅទីក្រុងរមណីយដ្ឋានសមុទ្រខ្មៅ Sochi ប្រទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ ទី២ តុលា ២០២៥ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានថ្លែងព្រមានថា រុស្ស៊ីនឹងឆ្លើយតបភ្លាមៗ ប្រសិនបើអឺរ៉ុបបង្កភាពតានតឹង។ លោកអះអាងថា សម្ព័ន្ធមិត្តណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក កំពុងរួបរួមគ្នាប្រឆាំងនឹងរុស្ស៊ី។លោក ពូទីន បានសរសើរប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចំពោះកិច្ចខិតខំប្រឹងប្រែងរៀបចំកិច្ចប្រជុំកំពូលនៅអាឡាស្កាក្នុងខែសីហា ដើម្បីជំរុញការចរចាសន្តិភាពអ៊ុយក្រែន។ ទោះជាយ៉ាងណា លោកបានជំទាស់យ៉ាងដាច់អហង្ការចំពោះការផ្តល់មីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk របស់អាមេរិកទៅឲ្យអ៊ុយក្រែន។ លោកព្រមានថា ទង្វើនេះនឹងប៉ះពាល់ធ្ងន់ធ្ងរដល់ទំនាក់ទំនងរវាងទីក្រុងមូស្គូ និងវ៉ាស៊ីនតោន ហើយមិនជួយធ្វើឲ្យស្ថានការណ៍នៅសមរភូមិជួរមុខប្រសើរឡើងឡើយ។ការផ្គត់ផ្គង់មីស៊ីល Tomahawk ទៅឲ្យទីក្រុងកៀវ ត្រូវបានលោក ពូទីន ចាត់ទុកជាសញ្ញានៃភាពតានតឹងដំណាក់កាលថ្មី ដែលនឹងជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងរុស្ស៊ី-សហរដ្ឋអាមេរិក។
0 $type={blogger}:
Post a Comment