Bernardo Lopez នៅអាយុ១១ ឆ្នាំបានចាប់ផ្តើមចូលទីលានក្នុងជម្រើស១១នាក់ឱ្យក្រុម U-11 របស់ក្លិប Botafogo នៅប្រេស៊ីល ។
កាលគាត់មានអាយុបាន១ឆ្នាំ២ខែ គាត់បានជួបឧបទ្ទវហេតុយ៉ាងធ្ងន់ធ្ងរដោយប្រេងក្ដៅរលាកលើមុខ និងដងខ្លួន។ បញ្ជូនទៅព្យាបាលភ្លាមៗ គ្រូពេទ្យបាននិយាយថា គាត់មិនសង្ឃឹមរស់ទេតែគាត់នឹងប្រឹងប្រែង។
អាចនិយាយថា អព្ភូតហេតុទៅចុះ! កុមារ Lopez បានទទួលការវះកាត់ និងប្តូរស្បែកអស់រយៈពេលប្រាំពីរខែ ហើយបានរស់រានមានជីវិត។ អស់រយៈពេល១០ឆ្នាំមកនេះ គាត់មានក្ដីសុបិនខុសពីក្មេងប្រុសក្នុងស្រុកដែលមានអាយុស្របាលគ្នា។ ក្ដីសុបិនរបស់នោះគឺការពាក់អាវរបស់ក្លិប Botafogo ដែលជាក្រុមដ៏ល្បីបំផុតមួយរបស់ប្រេស៊ីល។
មុខ និងរាងកាយរបស់គាត់អាចនឹងក្រៀមស្រពោន ប៉ុន្តែទេពកោសល្យបាល់ទាត់របស់គាត់នឹងភ្លឺចញ្ចាចឡើង។ ទោះបីជាមិនមានលុយចូលសាលាកីឡាល្បីៗ ក៏ដោយ Lopez មានឱកាសលេងឱ្យសាលាបាល់ទាត់ក្នុងស្រុកមួយឈ្មោះថា 'Menino' ហើយគុណផលលេងរបស់គាត់បានធ្វើឱ្យគ្រូបង្វឹកយុវជនថ្នាល Botafogo មើលឃើញ និងទទួលបានការចុះហត្ថលេខាភ្លាមៗ។
ផ្នែកមួយនៃដំណើជីវិតរបស់គាត់ចាប់ផ្តើមហើយ គ្រាន់តែយើងមិនដឹងថា គាត់នឹងទៅណាទៀតតែប៉ុណ្ណោះ។
0 $type={blogger}:
Post a Comment