ពិសេស! ការផ្តល់ជូនមានកំណត់

ទទួលបានការបញ្ចុះតម្លៃ 50% លើការផ្សព្វផ្សាយថ្ងៃនេះ!

សូមចុច

បណ្ឌិតសុខ ទូច៖ប្រាសាទដែលថៃកំពុងឈ្លានពានកាន់កាប់មានអាយុមុនប្រទេសថៃកើតជារដ្ឋទៅទៀត

 


បណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងពីកត្តា៥យ៉ាងដែលថៃមិនអាចរំលោភលើដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយថៃមិនអាចបង្វែរប្រវត្តិសាស្ត្រពិតបានឡើយ។ ក្នុងន័យនេះលោកបញ្ជាក់ថាប្រាសាទដែលថៃកំពុងឈ្លានពានដណ្តើមកាន់កាប់ មានអាយុមុនប្រទេសថៃកកើតជារដ្ឋទៅទៀត ពោលដូនតាថៃកើតមិនទាន់ប្រាសាទខ្មែរកសាងផង។ លោកថ្លែងបែបនេះនៅចំពោះមុខប្រតិភូរាជបណ្ឌិត្យសភាឡាវ និងបណ្ឌិត្យសភាវៀតណាម ក្នុងកិច្ចប្រជុំស្ថាប័នបណ្ឌិត្យសភាលើកទី១២ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោកបណ្ឌិតបន្ថែមថា កត្តាមួយចំនួននោះគឺ ទី១ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី កសាងនៅសតវត្សទី១១ ចំណែករដ្ឋថៃកើតនៅសតវត្សទី១៣។ លោកបន្ដថា ឆ្នាំ១៩០៤មិនមែនខ្មែរចុះហត្ថលេខាជាមួយសៀមទេ តែបារាំងដែលបានចុះហត្ថលេខាជាមួយសៀម ដើម្បីវាស់ព្រំដែនបោះបង្គោលព្រំដែន។ ម្យ៉ាងវិញទៀត នៅកម្ពុជាមិនប្រើប្រាស់ភាសាថៃទេ ប៉ុន្តែខេត្តនៅថៃមាននិយាយភាសាខ្មែរ ហៅថាខ្មែរសុរិន្ទ។
គួររំលឹកថា តំបន់ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី គឺជាទីតាំងដែលស្ថិតក្នុងចំណោមទីតាំងរងការវាយប្រហារនៅក្នុងរយៈពេល៥ថ្ងៃនៃការប៉ះទង្គិចប្រដាប់អាវុធរវាងយោធាថៃនិងយោធាកម្ពុជា ចាប់ពីថ្ងៃទី២៤កក្កដា-២៨កក្កដា ឆ្នាំ២០២៥។ ក្រៅពីនេះនៅមានតំបន់ក្តៅមួយចំនួនទៀតដូចជា តំបន់មុំ៣ ជប់គគីរ ថ្មដូន វាលឥន្ទ្រី ៥មករា តាថាវ ភ្នំខ្មោច អានសេះ អូរផ្កាស្នេហ៍ តំបន់៥មករា ភូមិតេជោធម្មជាតិព្រះវិហារ តំបន់ជាំតែ ភ្នំ៣៣៣ តំបន់ភ្នំទ្រព្យ ចាក់ច្រែង ឃុំថ្មដាពោធិ៍សាត់។ ការផ្ទុះអាវុធដាក់គ្នាទ្រង់ទ្រាយធំរវាងកងទ័ពកម្ពុជា-ថៃ គឺកើតមានក្រោយភាគីថៃបានព្យាយាមបិទ មិនឱ្យភាគីកម្ពុជាឡើងទៅប្រាសាទតាមាន់ធំ និងបន្ទាប់ពីប្រទេសទាំងពីរសម្រេចទម្លាក់កម្រិតការទូតនឹងគ្នាឱ្យនៅទាប។
យ៉ាងណាបើទោះជាមានបទឈប់បាញ់កាលពីពាក់កណ្តាលអាធ្រាតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ថៃនៅតែធ្វើសកម្មភាពរំលោភលើដែនអធិបតេយ្យកម្ពុជា ដោយការរាយលួសបន្លា ពង្រាយកង់ឡាន វាយប្រហារពលរដ្ឋខ្មែរដោយកាំភ្លើងខ្យល់ បំផ្លាញផ្ទះពលរដ្ឋជាដើម។ ជាងនេះទៅទៀត នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ កងទ័ពថៃបានបាញ់ប្រហារមកលើកម្ពុជាមុននៅតំបន់អានសេះ ប៉ុន្តែកងកម្លាំងកម្ពុជាមិនតប និងប៉ុនប៉ងប្រើច្បាប់ក្នុងស្រុកខ្លួនលើពលរដ្ឋខ្មែរដែលរស់នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ថែមទៀតផង៕


 

About SangKheb

My Name Sitha Sam

0 $type={blogger}:

Post a Comment