ពិសេស! ការផ្តល់ជូនមានកំណត់

ទទួលបានការបញ្ចុះតម្លៃ 50% លើការផ្សព្វផ្សាយថ្ងៃនេះ!

សូមចុច

កម្លាំង CMAC ចុះហ៊ុំព័ន្ធនិងកំណត់អត្តសញ្ញាណរណ្តៅគ្រាប់ ក្រោយការបាញ់ប្រហារពីទាហ៊ានថៃ

 


ភ្នំពេញ, ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ — កម្លាំងអង្គភាពមជ្ឈមណ្ឌលជាតិគ្រប់គ្រងមីន (CMAC) បានចុះហ៊ុំព័ន្ធ និងធ្វើការកំណត់អត្តសញ្ញាណរណ្តៅគ្រាប់ប្លោង និងចំនួនរណ្តៅដែលផ្ទុះទាំងអស់ បន្ទាប់ពីការវាយប្រហារដោយការបាញ់ប្លោងរបស់ទាហ៊ានថៃ លើទឹកដីកម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥។ កម្ពុជាមិនបានបាញ់តបតវិញឡើយ ដើម្បីបញ្ចៀសការកើនឡើងនៃភាពតានតឹង។ក្រសួងការពារជាតិកម្ពុជាបានស្នើជាបន្ទាន់ទៅកាន់ក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្នអាស៊ាន (IOT) ឱ្យធ្វើកោសល្យវិច័្ឆយលើភស្តុតាងដែលនៅសេសសល់ ដើម្បីកំណត់អត្តសញ្ញាណអ្នកបាញ់ប្រហារ។ ទន្ទឹមនឹងនេះ ភាគីថៃក៏បានដាក់ពាក្យបណ្តឹងទៅ IOT ដោយចោទថាកម្ពុជាជាអ្នកបាញ់មុន។ ដើម្បីឆ្លើយតប កម្ពុជាបានទទូចឱ្យ IOT ចុះពិនិត្យផ្ទាល់នៅកន្លែងកើតហេតុ ដើម្បីធានាសុចរិតភាព តម្លាភាព អព្យាក្រឹតភាព និងភាពជឿទុកចិត្ត។ក្នុងកិច្ចខិតខំប្រឹងប្រែងនេះ កម្ពុជាបានផ្តល់អនុសាសន៍ជាពីរចំណុចដល់ក្រុម IOT ដែលដឹកនាំដោយកងទ័ពម៉ាឡេស៊ី និងសមាជិកមកពីបណ្តាប្រទេសអាស៊ាន៖១. ធ្វើកោសល្យវិច័្ឆយគ្រាប់៖ ដោយសារប្រទេសទាំងពីរប្រើប្រាស់គ្រាប់ផ្សេងគ្នា ការវិភាគគ្រាប់នឹងអាចបញ្ជាក់បានថាគ្រាប់នោះមកពីភាគីណា។
២. ពិនិត្យទីតាំងរណ្តៅគ្រាប់៖ ការវិភាគទិសដៅនៃរណ្តៅគ្រាប់នឹងបង្ហាញថាគ្រាប់ត្រូវបានបាញ់ចេញពីទិសណា—ពីកម្ពុជាទៅថៃ ឬពីថៃមកកម្ពុជា។ រណ្តៅគ្រាប់មិនអាចត្រូវបានបង្វិលឬកែប្រែបានឡើយ។
កម្ពុជាបានស្នើឱ្យកងទ័ពរក្សាទុករណ្តៅគ្រាប់ឱ្យនៅដដែល និងសម្របសម្រួលជាមួយ IOT ដើម្បីឱ្យការត្រួតពិនិត្យប្រព្រឹត្តទៅប្រកបដោយភាពត្រឹមត្រូវ។ កម្ពុជាសង្ឃឹមថា ភាគីថៃនឹងបង្ហាញការសហការដូចគ្នា។ “មាសសុទ្ធមិនខ្លាចភ្លើង” ការបដិសេធការត្រួតពិនិត្យណាមួយពីសំណាក់ IOT អាចបង្ហាញថាភាគីនោះជាអ្នកបាញ់ប្រហារ។កម្ពុជានៅតែប្តេជ្ញាសហការជាមួយ IOT ដើម្បីស្វែងរកការពិត និងរក្សាសន្តិភាពនៅតាមព្រំដែន។

About SangKheb

My Name Sitha Sam

0 $type={blogger}:

Post a Comment