ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ – ព្រឹកនេះ កម្លាំងនគរបាលខេត្តកណ្តាលបានធ្វើប្រតិបត្តិការដ៏ភ្ញាក់ផ្អើលមួយ ដោយបានចុះទៅឡោមព័ទ្ធ និងឃាត់ខ្លួនថៅកែលក់ឡេអនឡាញដ៏ល្បីឈ្មោះ ឧកញ៉ា ឆេង ស្រីរ័ត្ន ដែលគេស្គាល់ជាទូទៅថា Love Riya។ ប្រតិបត្តិការនេះបានកើតឡើងនៅភូមិគ្រឹះរបស់ Love Riya ស្ថិតក្នុងបុរី ML ក្រុងតាខ្មៅ ខេត្តកណ្តាល។
បើតាមប្រភពពី Fresh News ប្រតិបត្តិការនេះត្រូវបានសម្របសម្រួលដោយព្រះរាជអាជ្ញា និងដឹកនាំផ្ទាល់ដោយស្នងការនគរបាលខេត្តកណ្តាល។ ក្រោយពីការឃាត់ខ្លួន លោកស្រី ឆេង ស្រីរ័ត្ន ត្រូវបានបញ្ជូនភ្លាមៗទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសួរនាំ និងចាត់ការបន្តតាមនីតិវិធី។