ពិសេស! ការផ្តល់ជូនមានកំណត់

ទទួលបានការបញ្ចុះតម្លៃ 50% លើការផ្សព្វផ្សាយថ្ងៃនេះ!

សូមចុច

ក្រសួងការពារជាតិកម្ពុជាបដិសេធការចោទប្រកាន់ថៃ ពាក់ព័ន្ធករណីផ្ទុះមីននៅតំបន់មុំបី

 



នៅថ្ងៃទី២០ កក្កដា ២០២៥ ក្រសួងការពារជាតិកម្ពុជា តាមរយៈអ្នកនាំពាក្យ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានច្រានចោលការចោទប្រកាន់របស់ថៃ ដែលថាកម្ពុជាទទួលខុសត្រូវចំពោះការរងរបួសរបស់ទាហានថៃ៣នាក់ ដោយសារផ្ទុះមីន នៅភូមិតេជោមរកត ខេត្តព្រះវិហារ កាលពីថ្ងៃទី១៦ កក្កដា។ 


កម្ពុជាបញ្ជាក់ថា ទាហានថៃបានរំលោភការឯកភាពតាម MOU-2000 ដោយដើរល្បាតខុសតម្រាយផ្លូវចាស់ ចូលទៅក្នុងដែនអធិបតេយ្យកម្ពុជា បណ្តាលឱ្យជួបគ្រោះថ្នាក់ពីមីនសល់ពីសង្គ្រាម។ កម្ពុជាអំពាវនាវឱ្យថៃគោរព MOU-2000 និងប្រើយន្តការអន្តរជាតិ ដូចជាតុលាការ ICJ ដើម្បីដោះស្រាយជម្លោះព្រំដែនប្រកបដោយសន្តិភាព។ 


ក្រសួងក៏ចោទសួរពីចេតនារបស់ថៃ ដែលបញ្ជូនទាហានទៅតំបន់គ្រោះថ្នាក់ បើទោះបីជាត្រូវបានដាស់តឿនជាច្រើនលើក។ កម្ពុជាប្តេជ្ញាការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងអំពាវនាវឱ្យថៃបញ្ឈប់សកម្មភាពរំលោភទឹកដី ដើម្បីរក្សាសន្តិភាពតាមព្រំដែន។ 


កម្ពុជាក៏បន្តតួនាទីសកម្មក្នុងការបោសសម្អាតមីន ស្របតាមអនុសញ្ញាអូតាវ៉ា និងទទួលបានការកោតសរសើរពីអន្តរជាតិ ចំពោះការបំពេញកាតព្វកិច្ច និងការចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិ។

About SangKheb

My Name Sitha Sam

0 $type={blogger}:

Post a Comment