គេហទំព័រ សង្ខេប

ទទួលបានព័ត៌មានថ្មីៗជាមួយ សង្ខេប

សង្ខេប ផ្តល់ជូននូវ ព័ត៌មានពិត មានប្រយោជន៍ និងត្រូវការកាល ទំនាក់ទំនងផ្តល់ព័ត៌មាន និងផ្សព្វផ្សាយព័ត៌មាន Email: sangkhebnews@gmail.com ទូរស័ព្ទទំនាក់ទំនង 0312011444-0764444853

ព័ត៌មានជាតិ

ព័ត៌មានអន្តរជាតិ

ព័ត៌មានកីឡា

Post Image

អស្ចារ្យ...ឆាណែលយូធូប រ៉ូណាល់ដូ ត្រឹម៩០នាទី មានអ្នក Subscribe រហូតដល់ជាង១លាននាក់


អស្ចារ្យណាស់ឆាណែលយូធូបរបស់គ្រីស្ទែណូរ៉ូណាល់ដូ បង្កើតត្រឹមតែមួយថ្ងៃមានអ្នកចុច Subscribe រហូតជិតម្ភៃលាននាក់ 

គ្រីស្ទៀណូរ៉ូណាល់ដូ បានបើកដំណើរការឆាណែលយូធូបរបស់គាត់កាលពីថ្ងៃពុធដោយបានបង្ហោះវីដេអូចំនួនដប់ប្រាំបួននៅលើឆាណែល UR Cristiano របស់គាត់ដែលវីដេអូភាគច្រើនមាន ជាការកម្សាន្តរបស់គាត់ និងក្រុមគ្រួសារ។


ឆាណែលយូធូបរបស់រ៉ូណាល់ដូ បានបំបែកកំណត់ត្រាពិភពលោកដោយបានក្លាយជាឆាណែលដែលមានអ្នកSubscribe លឿនបំផុត ត្រឹមតែ90នាទីប៉ុណ្ណោះឆានែលរបស់គាត់មានអ្នកsubscribe រហូតដល់ជាងមួយលាននាក់។

 រ៉ូណាល់ដូ អាយុ39ឆ្នាំបង្ហោះវីដេអូនៅលើInstagram ដោយបង្ហាញពីGold play Button ដែលបានផ្តល់ជូនដោយក្រុមហ៊ុនយូធូបសម្រាប់Channel ដែលមានអ្នកsubscribe លើសពីមួយលាននាក់ លោកបានសរសេរថាអំណោយសម្រាប់គ្រួសារខ្ញុំសូមអរគុណ Siuuubscribers។


បានផ្សាយនៅ: 8/22/2024
Messenger