ក្រុមប្រឆាំងជ្រុលនិយមប្រកាសពីគម្រោងធ្វើបាតុកម្មជាថ្មី ប្រឆាំងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណពិសេស CLV-DTA
ទទួលផ្សព្វផ្សាយ
នៅក្នុងសេចក្ដីប្រកាសព័ត៌មាន មួយចេញដោយ ចលនាប្រជាធិបតេយ្យរួបរួមជាតិ ដែលជា Page ប្រឆាំងគ្រប់រឿង ប្រឆាំងសូម្បីផលប្រយោជន៍ជាតិ ស្ដីពីបាតុកម្មជាលើកទីពីរ ប្រឆាំងគម្រោងអភិវឌ្ឍន៍ តំបន់ត្រីកោណពិសេស ស៊ីអិលវី ឌីធីអេ នៅកូរ៉េខាងត្បូង។ នៅក្នុងសេចក្ដីប្រកាសនោះ ក្រុមប្រឆាំងជ្រុលនិយម បានរើសយកថ្ងៃទី 01 ខែកញ្ញា ឆ្នាំ2024 ដើម្បីធ្វើបាតុកម្ម ។
ក្រុមប្រឆាំងបានប្រើសារញុះញង់ ឲ្យពលរដ្ឋស្អប់រដ្ឋាភិបាលស្អប់ការអភិវឌ្ឍ ដោយពួកគេបានពិពណ៌នាថា សកម្មភាពរបស់រដ្ឋាភិបាលសព្វថ្ងៃ គឺគឃ្លើន មិនត្រឹមតែមិនដកខ្លួនចេញពីគម្រោង ស៊ីអិលវី ឌីធីអេ តាមការទាមទាររបស់ពលករខ្មែរនៅកូរ៉េខាងត្បូងទេ ថែមទាំងមានគម្រោងកាត់ខេត្តព្រះវិហារ បន្ថែមទៅក្នុងគម្រោងទៀត
យ៉ាងណាមិញ គម្រោងបាតុកម្មរបស់ក្រុមបក្សប្រឆាំង បានបរាជ័យម្ដងរួចមកហើយ នៅថ្ងៃទី18 ខែសីហា ក៏ព្រោះតែប្រជាពលរដ្ឋ ស្រឡាញ់ការអភិវឌ្ឍ ស្រឡាញ់សន្តិភាព ជាជាងស្ដាប់សម្ដីញុះញង់ដដែលៗ ដែលតែងតែខាតមិនដែលចំណេញ។
No comments:
Post a Comment