ពិសេស! ការផ្តល់ជូនមានកំណត់

ទទួលបានការបញ្ចុះតម្លៃ 50% លើការផ្សព្វផ្សាយថ្ងៃនេះ!

សូមចុច

កម្ពុជាកំពុងប្រារព្ធពិធីទទួលស្វាគមន៍នៃការវិលត្រឡប់មកវិញនូវសម្បត្តិបេតិកភណ្ឌ វប្បធម៌ជាតិសរុបចំនួន ៧០រូប


 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា គិតចាប់ពីឆ្នាំ១៩៩៦ រហូតដល់ខែកក្កដា ឆ្នាំ២០២៤ ដែលមានរយៈពេល២៨ឆ្នាំ ពោលបន្ទាប់ពីប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព គឺមានវត្ថុសិល្បៈបុរាណខ្មែរចំនួន ១,០៩៨វត្ថុ (ក្នុងនោះ៥៧១វត្ថុ ប្រគល់ដោយសប្បុរជន និង៥២៧វត្ថុ ប្រគល់ដោយរដ្ឋាភិបាល ឬស្ថាប័ននានា) បានប្រគល់ត្រឡប់មកកម្ពុជាវិញ ពីប្រទេសចំនួន១៥។

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចការពារ អភិរក្ស និងលើកតម្លៃបេតិកភណ្ឌ វប្បធម៌តែងតែទទួលបានការយកចិត្តទុកដាក់ខ្ពស់ និងត្រូវបានចាត់ទុកជាកិច្ចការងារអាទិភាពមួយរបស់រាជរដ្ឋាភិបាល។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាល បាននឹងកំពុងខិតខំប្រឹងប្រែងដើម្បីសម្រេចនូវសមិទ្ធផលថ្មីៗ ជាច្រើនទៀតក្នុងការលើកស្ទួុយកេរ្តិ៍ឈ្មោះរបស់កម្ពុជា ឱ្យកាន់តែលេចធ្លោ ខ្ពស់ត្រដែតលើឆាកអន្តរជាតិ តាមរយៈការដាក់បញ្ចូលសម្បត្តិវប្បធម៌កម្ពុជា មួយចំនួន ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងបេតិកភណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។

សម្តេចធិបតី បានបន្ថែមថា ការប្តេជ្ញាចិត្តរបស់រាជកម្ពុជានៅក្នុងការ ការពារ ការទប់ស្កាត់អំពើចោរកម្ម ការចរាចរណ៍ និងការជួញដូរខុសច្បាប់សម្បត្តិនៃវប្បធម៌ ការស្វែងរក និងទាមទារមកវិញនូវមរតកវប្បធម៌ជាតិ បានស្តែងចេញតាមការអនុវត្តច្បាប់ ទាំងច្បាប់ជាតិ និងច្បាប់អន្តរជាតិ អនុសញ្ញាអង្គការយូណេស្កូ ដែលកម្ពុជា​បានធ្វើសច្ចាប័ន និងកិច្ចព្រមព្រៀងទ្វេរភាគីជាមួយប្រទេសមួយចំនួន។ ព្រមទាំងតាមរយៈកិច្ចសហការជាមួយប្រទេសនានា រួមទាំងអ្នកជំនាញជាតិ និងអន្តរជាតិជាច្រើននាក់ទៀត ដែលបានជួយជ្រោមជ្រែងលើកិច្ចការងារនាំយកសម្បត្តិវប្បធម៌កម្ពុជា ដែលបាត់បង់មកកម្ពុជាវិញ។

About SangKheb

My Name Sitha Sam

0 $type={blogger}:

Post a Comment