ពិសេស! ការផ្តល់ជូនមានកំណត់

ទទួលបានការបញ្ចុះតម្លៃ 50% លើការផ្សព្វផ្សាយថ្ងៃនេះ!

សូមចុច

ឃាត់ខ្លួនមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន បួនរូបនៅស្រុកទឹកឈូ ខេត្តកំពត


 

កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកទឹកឈូ បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិដូង និងភូមិម្លិចគល់ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ដោយបានឃាត់ខ្លួនជនសង្ស័យ ចំនួន៤រូបរួមមាន៖

១. ឈ្មោះ ជុំ ជាតិ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិវត្តអង្គ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។
២. ឈ្មោះ តឿ តយ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអណ្តូងជីម៉ឺន ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត។
៣. ឈ្មោះ ហេង ហ៊ីម ហៅឡុក ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិម្លិចគល់ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។
៤. ឈ្មោះ ស្វាយ ម៉ៅ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិម្លិចគល់ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។
វត្ថុតាងចាប់យករួមមានគ្រឿងញៀនចំនួន០៧កញ្ចប់ (៣កញ្ចប់ធំនិង៤កញ្ចប់តូចទម្ងន់៧០.១៧ក្រាមថ្លឹងទាំងសំបកថង់) ម៉ូតូចំនួន០២គ្រឿង, ទូរស័ព្ទចំនួន០៣គ្រឿង, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១, ថង់ច្រកគ្រឿងញៀនមួយចំនួន និងឧបករណ៍ជក់មួយសម្រាប់។
 
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពុងបន្តតាមនីតិវិធី។




 

 

About SangKheb

My Name Sitha Sam

0 $type={blogger}:

Post a Comment