គេហទំព័រ សង្ខេប

ទទួលបានព័ត៌មានថ្មីៗជាមួយ សង្ខេប

សង្ខេប ផ្តល់ជូននូវ ព័ត៌មានពិត មានប្រយោជន៍ និងត្រូវការកាល ទំនាក់ទំនងផ្តល់ព័ត៌មាន និងផ្សព្វផ្សាយព័ត៌មាន Email: sangkhebnews@gmail.com ទូរស័ព្ទទំនាក់ទំនង 0312011444-0764444853

ព័ត៌មានជាតិ

ព័ត៌មានអន្តរជាតិ

ព័ត៌មានកីឡា

Featured Image

អស្ចារ្យមែន ព្រះខ័នរាជស្វាយរៀង យកឈ្នះក្រុមខ្លាំងម៉ាឡេស៊ី ដល់ផ្ទះ យកបានបីពិន្ទុយ៉ាងមានសារៈសំខាន់ ក្នុងពានរង្វាន់ជើងឯកក្លឹបបាល់ទាត់អាស៊ាន

  ធ្វើបានល្អណាស់ព្រះខ័នរាជស្វាយរៀងរកបានបីពិន្ទុក្រោមដីយ៉ាងមានសារៈសំខាន់ ព្រះខ័នរាជស្វាយរៀងជាក្រុមតែមួយគត់មកពីលីគកំពូលកម្ពុជា ដែលត្រូវប្រកួតប...
អានបន្ត
បានផ្សាយនៅ: 8/22/2024
Post Image

អស្ចារ្យមែន ព្រះខ័នរាជស្វាយរៀង យកឈ្នះក្រុមខ្លាំងម៉ាឡេស៊ី ដល់ផ្ទះ យកបានបីពិន្ទុយ៉ាងមានសារៈសំខាន់ ក្នុងពានរង្វាន់ជើងឯកក្លឹបបាល់ទាត់អាស៊ាន

 


ធ្វើបានល្អណាស់ព្រះខ័នរាជស្វាយរៀងរកបានបីពិន្ទុក្រោមដីយ៉ាងមានសារៈសំខាន់
ព្រះខ័នរាជស្វាយរៀងជាក្រុមតែមួយគត់មកពីលីគកំពូលកម្ពុជា ដែលត្រូវប្រកួតប្រជែងក្នុងពានរង្វាន់អន្តរជាតិ នៅថ្ងៃទី២១ សីហាឆ្នាំ២០២៤។ 
 

ព្រះខ័នរាជស្វាយរៀងបានធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី ដើម្បីប្រកួតប្រជែងជាមួយក្រុមខ្លាំង តេរ៉េងហ្គានូ ក្នុងពានរង្វាន់ ជើងឯកក្លិបបាល់ទាត់អាស៊ាន ASEAN CHAMPIONSHIP SHOPCUP 2024-2025 ជាលទ្ធផល ក្រុមមកពីលីគកំពូលកម្ពុជា ពិតជាធ្វើបានល្អ ណាស់ ដោយតង់ទីមួយ ស្វាយរៀងបាននាំមុខ ពីសូន្យទៅលើម្ចាស់ផ្ទះ យ៉ាងអស្ចារ្យ មកដល់តង់ទីពីរ តេរ៉េងហ្គានូ ព្យាយាមផ្លាស់ប្តូរទម្រង់លេង ដោយដាក់សម្ពាធ មកលើក្រុមភ្ញៀវ រហូតអាចរកគ្រាប់បាល់បាន តាមពីក្រោយ ត្រឹមតែដប់នាទីដំបូងប៉ុណ្ណោះ ការប្រកួតគ្នាយ៉ាងស្វិតស្វាញរបស់ក្រុមទាំងពីរ បានបញ្ចប់ទៅដោយព្រះខ័នរាជស្វាយរៀង អាចរកបានបីពិន្ទុដំបូង ក្រោយយកឈ្នះ តេរ៉េងហ្គានូ   ៣ទល់នឹង២ ។
គួរបញ្ជាក់ដែរថា បីពិន្ទុក្រៅដី របស់ព្រះខ័នរាជស្វាយរៀង ពិតជាមានសារៈសំខាន់ណាស់ ដើម្បី ជួយឲ្យក្រុមមកពីលីគកំពូលកម្ពុជាមួយនេះ បន្តក្តីស្រមៃរបស់ខ្លួន គឺអាចឆ្លងផុតវគ្គចែកពូល ក្នុងពានរង្វាន់លំដាប់អន្តរជាតិ។

បានផ្សាយនៅ: 8/22/2024
Messenger