ភ្នំពេញ៖ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ – កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសម្រេចទទួលយកកិច្ចសន្យាជាលាយលក្ខណ៍អក្សរ របស់លោក ផែង វណ្ណៈ ដែលបានធ្វើឡើងចំពោះមុខ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។កិច្ចសន្យានេះ គឺជាការប្តេជ្ញាចិត្តរបស់លោក ផែង វណ្ណៈ ក្នុងការបញ្ឈប់ជាស្ថាពរនូវអាកប្បកិរិយាមិនសមរម្យពីមុន លុបចោលខ្លឹមសារអវិជ្ជមានដែលបានបង្ហោះជាសាធារណៈ និងចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីកសាងសង្គមឱ្យមានសុខដុមនីយកម្ម និងរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ។ក្នុងឱកាសនោះ កងរាជអាវុធហត្ថ បានប្រកាសបន្តគាំទ្រយ៉ាងពេញទំហឹងចំពោះការចូលរួមសហការគ្នា ដើម្បីបម្រើប្រជាជន ការពារឯករាជ្យ បូរណភាពទឹកដី សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បង្ក្រាបបទល្មើសគ្រប់ប្រភេទ ពង្រឹងការអនុវត្តច្បាប់ កសាងព្រះរាជាណាចក្រកម្ពុជាឱ្យក្លាយជារដ្ឋនីតិរដ្ឋពិតប្រាកដ ព្រមទាំងរួមចំណែកជំរុញការអភិវឌ្ឍប្រទេសជាតិ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនទាំងស្មារតី និងសម្ភារៈ។ខ្លឹមសារសំខាន់ៗនៃកិច្ចសន្យា រួមមាន៖
១. បញ្ឈប់ជាស្ថាពរនូវការប្រព្រឹត្តអំពើដែលមិនសមស្របពីមុនមក។
២. លុបចោលជាស្ថាពរនូវអត្ថបទ រូបភាព និងខ្លឹមសារទាំងអស់ដែលបានបង្ហោះពាក់ព័ន្ធនឹងករណីខាងលើ។
៣. ថ្កោលទោសចំពោះជនណាដែលឆ្លៀតយកព័ត៌មានទាំងនោះទៅប្រើប្រាស់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬបក្សពួក ក្នុងគោលបំណងបង្កចលាចលសង្គម បំផ្លាញសន្តិភាព និងសុខដុមនីយកម្មក្នុងសង្គម។
៤. សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ច ក្នុងការផ្តល់ព័ត៌មានពិត ដើម្បីរួមចំណែកកែលម្អចំណុចអវិជ្ជមាននានាក្នុងសង្គម។

0 $type={blogger}:
Post a Comment