នៅថ្ងៃអង្គារ ទី២១ ខែតុលា ឆ្នាំ២០២៥ រដ្ឋសភាជប៉ុនបានបោះឆ្នោតជ្រើសតាំងលោកស្រី Sanae Takaichi ជានាយករដ្ឋមន្ត្រីជាផ្លូវការហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ លទ្ធផលនៃការបោះឆ្នោតនេះបានធ្វើឱ្យលោកស្រី Sanae Takaichi ក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រប្រទេសជប៉ុន។
លោកស្រី Sanae Takaichi អាយុ ៦៤ ឆ្នាំ ជាអតីតរដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ចជប៉ុន និងជាប្រធានគណបក្សសេរីប្រជាធិបតេយ្យ (LDP) ដែលទើបជាប់ឆ្នោតក្នុងការបោះឆ្នោតផ្ទៃក្នុងបក្សកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥។ នៅក្នុងការបោះឆ្នោតសភាកាលពីព្រឹកថ្ងៃអង្គារ លោកស្រីទទួលបានសំឡេងគាំទ្រចំនួន ២៣៧ សំឡេង លើសពីចំនួនអប្បបរមាដែលត្រូវការដើម្បីឈ្នះ ខណៈរដ្ឋសភាជប៉ុនមានអាសនៈសរុប ៤៦៥។លោកស្រី Takaichi នឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជំនួសលោក Shigeru Ishiba ដែលបានប្រកាសលាលែងពីតំណែងកាលពីពេលថ្មីៗនេះ។ ការជាប់ឆ្នោតរបស់លោកស្រីត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ជប៉ុន ដោយនាំមកនូវក្តីរំពឹងថ្មីសម្រាប់ការដឹកនាំប្រទេសនៅអាណត្តិខាងមុខ៕




0 $type={blogger}:
Post a Comment