ពិសេស! ការផ្តល់ជូនមានកំណត់

ទទួលបានការបញ្ចុះតម្លៃ 50% លើការផ្សព្វផ្សាយថ្ងៃនេះ!

សូមចុច

ស្រុកចំនួន៨ ក្នុងខេត្តកំពង់ចាម រងផលប៉ះពាល់ដោយសារជំនន់ទឹកទន្លេមេគង្គ

 


កំពង់ចាម៖ នៅក្នុងកិច្ចប្រជុំនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា នៅឆ្នាំ២០២៥ ទឹកជំនន់ទន្លេមេគង្គបានហក់ឡើង៣ដង ឡើងដល់កម្ពស់ ១៤,៥០ ម៉ែត្រ។ ស្ថានភាពនេះបានធ្វើឱ្យខេត្តកំពង់ចាមរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ គិតជាស្រុកចំនួន០៨ ស្មើនឹង៤៧ឃុំ ប៉ះពាល់គ្រួសារចំនួន ៤.៨៨៤គ្រួសារ ផ្ទះល្វែងចំនួន ៣.១៤០ខ្នង វត្ត០៩កន្លែង សាលារៀន១២ខ្នង មណ្ឌលសុខភាព១កន្លែង និងវិហារឥស្លាម១កន្លែង។ ក្នុងនោះ ប្រជាពលរដ្ឋចំនួន ៦២គ្រួសារ ស្មើនឹង ២៤១នាក់ ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព។យោងតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឱ្យដឹងថា នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ កម្ពស់ទឹកទន្លេមេគង្គបានស្រកចុះបន្តិចមកនៅត្រឹម ១៤,១២ម៉ែត្រ ធៀបនឹងថ្ងៃទី០៨ ខែតុលា ដែលស្រកចុះ ០,១៨ម៉ែត្រ។ បើប្រៀបធៀបជាមួយឆ្នាំ២០២៤ កម្ពស់ទឹកទន្លេគឺនៅត្រឹម ១១,០២ម៉ែត្រ ខណៈកម្ពស់ប្រកាសអាសន្នគឺ ១៥,២០ម៉ែត្រ។ ទាក់ទងនឹងស្ថានភាពអាកាសធាតុ កាលពីថ្ងៃទី០៨ ខែតុលា មានភ្លៀងធ្លាក់តិច ឬច្រើននៅតាមស្រុក/ក្រុងទាំង១០ ក្នុងខេត្តកំពង់ចាម។ ប្រភព៖ ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម




 

About SangKheb

My Name Sitha Sam

0 $type={blogger}:

Post a Comment