ពិសេស! ការផ្តល់ជូនមានកំណត់

ទទួលបានការបញ្ចុះតម្លៃ 50% លើការផ្សព្វផ្សាយថ្ងៃនេះ!

សូមចុច

មិន រតនៈ បញ្ចេញទំនុកចិត្តខ្ពស់ មុនការប្រកួតជាមួយ Theep Xanh Nam Dinh FC ក្នុងពាន Shopee Cup™

 


វៀតណាម៖ មុនការប្រកួតដ៏សំខាន់ជាមួយម្ចាស់ផ្ទះ Theep Xanh Nam Dinh FC ក្នុងក្របខ័ណ្ឌ Shopee Cup™ 2025/2026 នៅវេលាម៉ោង ៧:៣០ នាទីល្ងាចថ្ងៃនេះ កីឡាករឆ្នើម មិន រតនៈ បានបង្ហាញពីទំនុកចិត្តខ្ពស់របស់ខ្លួន និងក្រុមទាំងមូលក្នុងការប្រកួត។

នៅក្នុងសេចក្តីថ្លែងការណ៍មួយមុនការប្រកួត រតនៈ បានបញ្ជាក់យ៉ាងច្បាស់ថា៖ "យើងមកទីនេះ (វៀតណាម) ពួកយើងមានគោលដៅថានឹងយកឈ្នះពួកគាត់ (Nam Dinh) ដើម្បីត្រលប់ទៅកម្ពុជាយើងវិញ"។ សេចក្តីថ្លែងការណ៍នេះបានបង្ហាញពីឆន្ទៈដ៏មោះមុត និងស្មារតីប្រយុទ្ធមិនបោះបង់របស់ក្រុមក្នុងការប្រកួតនេះ។

បន្ថែមពីលើនេះ រតនៈ ក៏បានទទួលស្គាល់ពីកម្រិតលេងដ៏ខ្លាំងក្លារបស់ក្រុមបាល់ទាត់វៀតណាមទាំងអស់ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា៖ "គ្រប់ការប្រកួតរបស់ក្រុមយើងគឺលេងដើម្បីឈ្នះ"។ ការលើកឡើងនេះបានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបានជ័យជម្នះក្នុងការប្រកួតនីមួយៗ។

ការប្រកួតរវាង Theep Xanh Nam Dinh FC និងក្រុមព្រះខ័នរាជស្វាយរៀង ត្រូវបានគេរំពឹងទុកថា នឹងក្លាយជាការប្រកួតដ៏ស្វិតស្វាញមួយ ដោយសារតែទំនុកចិត្តខ្ពស់របស់ក្រុមភ្ញៀវ និងកេរ្តិ៍ឈ្មោះល្បីល្បាញរបស់ម្ចាស់ផ្ទះ។ អ្នកគាំទ្របាល់ទាត់ទូទាំងប្រទេសកំពុងតែទន្ទឹងរង់ចាំមើលការប្រកួតនេះ ដើម្បីគាំទ្រក្រុមរបស់ខ្លួន និងរីករាយជាមួយភាពសប្បាយរីករាយនៃការប្រកួតបាល់ទាត់កម្រិតអន្តរជាតិមួយនេះ។

About SangKheb

My Name Sitha Sam

0 $type={blogger}:

Post a Comment