ព្រះវិហារ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (Interim Observer Team - IOT) ប្រចាំទីស្នាក់ការទី១ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលដឹកនាំដោយឧត្តមសេនីយ៍ត្រី Dato’ Pahlawan Asri bin Shukor នាយកនាយកដ្ឋានបណ្តុះបណ្តាល នៃបញ្ជាការដ្ឋានកងទ័ពជើងគោកម៉ាឡេស៊ី និងជាប្រធានបេសកកម្ម IOT (Head of Mission - HOM) បានអញ្ជើញចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅច្រកព្រំដែនអានសេះ ខេត្តព្រះវិហារ។ ដំណើរការនេះធ្វើឡើងក្រោមការសម្របសម្រួលពីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ក្រុម IOT ដែលរួមមានសមាជិកមកពីបណ្តាប្រទេសអាស៊ាន រួមមានម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងហ្វីលីពីន បានចាប់ផ្តើមដំណើរពីទីស្នាក់ការនៅស្រុកជាំក្សាន្ត ដោយមានការរួមសហការពីមន្ត្រីកងទ័ពកម្ពុជា។ ឧត្តមសេនីយ៍ត្រី Dato’ Pahlawan Asri bin Shukor បានដឹកនាំក្រុមនេះចុះទៅដល់តំបន់ច្រកព្រំដែនអានសេះ ដែលស្ថិតនៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ដើម្បីពិនិត្យស្ថានភាពសន្តិសុខ និងការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ដោយផ្តោតលើការធានាថាមិនមានការរំលោភបំពានណាមួយ។





0 $type={blogger}:
Post a Comment