កម្ពុជា យកឈ្នះ ប៉ាគីស្ថាន ១-០ បន្តក្តីសង្ឃឹមឡើងទៅជុំបន្តពានរង្វាន់យុវជនអាស៊ីអាយុក្រោម២៣ឆ្នាំ វគ្គជម្រុះ ពូល G
ទទួលផ្សព្វផ្សាយ
នៅថ្ងៃសៅរ៍ ទី៦ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមជម្រើសជាតិយុវជនកម្ពុជា អាយុក្រោម២៣ឆ្នាំ បានប្រកួតយកឈ្នះក្រុមជម្រើសជាតិប៉ាគីស្ថាន ១-០ នៅក្នុងការប្រកួតវគ្គជម្រុះពូល G នៃពានរង្វាន់យុវជនអាស៊ី AFC U-23 Asian Cup ២០២៦ ដែលប្រារព្ធឡើងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ មួយគ្រាប់នេះជាជ័យជម្នះដ៏សំខាន់ ដែលជួយឱ្យកម្ពុជាបន្តក្តីសង្ឃឹមក្នុងការឈ្នះពូល និងឡើងទៅប្រកួតជុំបន្ត។
ការប្រកួតនេះធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក កម្ពុជាបានបើកការប្រកួតដោយការពារយ៉ាងមាំមួន ខណៈដែលប៉ាគីស្ថានព្យាយាមសង្កត់ធ្ងន់ ប៉ុន្តែការការពាររបស់កម្ពុជាបានបដិសេធមិនអោយក្រុមប៉ាគីស្ថានធ្វើអ្វីបានឡើយ។ មួយគ្រាប់ដ៏មានន័យនេះ បានកើតឡើងដោយសារការលេងប្រកបដោយភាពឆ្លាតវៃរបស់កីឡាករយ៉ែម ដេវីត បេីកការនាំមុខអោយ U23 កម្ពុជានៅតង់ទីមួយ ដែលជាគ្រប់ជ័យជម្នះផងដែរ។
ពូល G រួមមានកម្ពុជា (ម្ចាស់ផ្ទះ) អូម៉ាន អ៊ីរ៉ាក់ និងប៉ាគីស្ថាន។ បច្ចុប្បន្ន កម្ពុជាកំពុងនៅកំពូលតារាងជាមួយ៤ពិន្ទុ (១ឈ្នះ ១ស្មើ) បន្ទាប់ពីឈ្នះប៉ាគីស្ថាន។ អូម៉ានមាន១ពិន្ទុ (ស្មើកម្ពុជា និងចាញ់អ៊ីរ៉ាក់ ១-០) ខណៈអ៊ីរ៉ាក់មាន៦ពិន្ទុ (ឈ្នះប៉ាគីស្ថាន ៨-១ និងឈ្នះអូម៉ាន ១-០) និងប៉ាគីស្ថាននៅចុងបញ្ចប់ជាមួយ០ពិន្ទុ។ ការប្រកួតបន្ទាប់សម្រាប់កម្ពុជា គឺជាមួយអ៊ីរ៉ាក់ នៅថ្ងៃទី៩ ខែកញ្ញា ដែលជាការប្រកួតសំខាន់ដើម្បីធានាការឈកំពូលតារាង។
ពានរង្វាន់នេះនឹងប្រារព្ធឡើងនៅប្រទេសអារ៉ាប់ស៊ូឌី ពីថ្ងៃទី៧ ដល់២៥ ខែមករា ឆ្នាំ២០២៦។ មាន១៦ក្រុមចូលរួម ដោយសហព័ន្ធបាល់ទោសអាស៊ី (AFC) បានកំណត់ថា ម្ចាស់ផ្ទះអារ៉ាប់ស៊ូឌី បានគេចវេះទៅជុំផ្តាច់ព្រ័ត្រ។ វគ្គជម្រុះមាន៤៤ក្រុម បែងចែកជា១១ពូល ដោយអ្នកឈ្នះពូលទាំង១១ និង៤ក្រុមជើងរងល្អបំផុត នឹងឡើងទៅជុំផ្តាច់ព្រ័ត្រ។ កម្ពុជាមិនធ្លាប់ឡើងទៅជុំផ្តាច់ព្រ័តរបស់ពានរង្វាន់នេះទេ ដូច្នេះជ័យជម្នះនេះជាជំហានដ៏សំខាន់។
No comments:
Post a Comment