សុងខ្លា – រថយន្តយោធាដែលដឹកទាហានថៃមួយក្រុម កំពុងឆ្ពោះទៅជួយកងកម្លាំងសន្តិសុខនៅភាគខាងត្បូង បានធ្លាក់ជ្រោះយ៉ាងខ្លាំង នៅខេត្តសុងខ្លា ដោយសារបញ្ហាហ្វ្រាំង ដែលបណ្តាលឱ្យទាហាន៨នាក់របួស ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់ជីវិត។ ព្រឹត្តិការណ៍នេះកើតឡើងក្នុងបរិបទនៃការប្រយុទ្ធដ៏តានតឹង រវាងកងកម្លាំងថៃ និងក្រុមផ្តាច់ខ្លួនមូស្លីម នៅតំបន់ភាគខាងត្បូង។តាមការផ្សាយរបស់កាសែត Khaosod នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ រថយន្តយោធាប្រភេទ (armoured personnel carrier) នោះ បានដាច់ហ្វ្រាំង និងបាត់បង់ការគ្រប់គ្រង ខណៈដែលវាកំពុងធ្វើដំណើរតាមផ្លូវតូចចង្អៀតមួយ នៅចំណុចភូមិលេខ១៦ ឃុំណាថាវី (Na Thawi) នៃស្រុកណាថាវី ខេត្តសុងខ្លា។ រថយន្តនេះដឹកទាហានចំនួន៨នាក់ ដែលកំពុងឆ្ពោះទៅជួយកងកម្លាំងសន្តិសុខ ក្នុងប្រតិបត្តិការរុះរើភូមិបានហួយតាវ (Baan Huai Tao) ស្ថិតនៅស្រុកសាប៉ាយ៉ៃ (Saba Yoi)។សេចក្តីរាយការណ៍ពីអាជ្ញាធរការពារជាតិ បានបញ្ជាក់ថា ទាហានទាំង៨នាក់ មិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់ជីវិតឡើយ គ្រាន់តែរបួសស្រាលទៅមធ្យមប៉ុណ្ណោះ។ ពួកគាត់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យស្រុកណាថាវី ជាបន្ទាន់។ កងកម្លាំងសន្តិសុខថៃ បានបើកប្រតិបត្តិការរុះរើភូមិបានហួយតាវ ក្នុងស្រុកសាប៉ាយ៉ៃ បន្ទាប់ពីព័ត៌មានស៊ើបការណ៍បង្ហាញថា ក្រុមបះបោរមូស្លីម ដែលជាផ្នែកនៃចលនាផ្តាច់ខ្លួននៅភាគខាងត្បូង កំពុងលាក់ខ្លួននៅក្នុងតំបន់នោះ។ ការវាយប្រហារនេះ បាននាំឱ្យមានការបាញ់ឆ្មក់គ្នា ដោយប្រើអាវុធទ្រង់ទ្រាយធំ រវាងអាជ្ញាធរថៃ និងក្រុមបះបោរ។ក្រោយមក កងកម្លាំងសន្តិសុខ បានបិទតំបន់នោះទាំងស្រុង ដើម្បីរារាំងជនសង្ស័យពីការរត់គេចខ្លួន និងរក្សាការគ្រប់គ្រងយ៉ាងតឹងរ៉ឹង។ រហូតមកទល់នឹងពេលនេះ មិនមានរបាយការណ៍ពីការខូចខាត ឬរបួសនៅផ្នែកក្រុមបះបោរនៅឡើយ។ ការប្រយុទ្ធនៅភាគខាងត្បូងថៃ ដែលបានបន្តអស់ជាង២០ឆ្នាំ បានបណ្តាលឱ្យមានជីវិតបាត់បង់រាប់ពាន់នាក់ និងជនស៊ីវិលរាប់ម៉ឺននាក់ ត្រូវបានបង្ក្រាប។
Home / International
/ រថយន្តយោធាថៃធ្លាក់ជ្រោះ នៅខេត្តសុងខ្លា ទាហាន៨នាក់របួស ខណៈកំពុងជួយប្រយុទ្ធប្រឆាំងក្រុមផ្តាច់ខ្លួនមូស្លីម
Subscribe to:
Post Comments
(
Atom
)



0 $type={blogger}:
Post a Comment