ថៃ៖ យោងតាមសារព័ត៌មាន Khaosod បានរាយការណ៍នៅថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ថា ពាណិជ្ជករថៃនៅតាមបណ្តោយតំបន់ព្រំដែនកម្ពុជា-ថៃ បានអង្វរសុំឱ្យរដ្ឋាភិបាលថៃបើកច្រកព្រំដែនឡើងវិញ ដោយសារការបិទច្រកបណ្តាលឱ្យពួកគេខាតបង់ប្រាក់រហូតដល់ ១០០លានបាតក្នុងមួយថ្ងៃ។ទោះជាយ៉ាងណា នាយករដ្ឋមន្ត្រីថៃ លោក អនុធិន បានបញ្ជាក់ថា រដ្ឋាភិបាលនឹងស្តាប់មតិមហាជនថៃ ហើយនឹងមិនបើកច្រកព្រំដែនឡើងវិញទេ លុះត្រាតែកម្ពុជាបំពេញលក្ខខណ្ឌចំនួន៣ ដែលរួមមាន៖ ១) ដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន ២) ដោះមីនឱ្យអស់ និង ៣) បង្ក្រាបល្បែងអនឡាញខុសច្បាប់។ការសម្រេចចិត្តនេះបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចតំបន់ព្រំដែន ខណៈពាណិជ្ជករនៅតែទទូចសុំឱ្យមានការដោះស្រាយជាបន្ទាន់ ដើម្បីកាត់បន្ថយការខាតបង់។



0 $type={blogger}:
Post a Comment