ពិសេស! ការផ្តល់ជូនមានកំណត់

ទទួលបានការបញ្ចុះតម្លៃ 50% លើការផ្សព្វផ្សាយថ្ងៃនេះ!

សូមចុច

រដ្ឋបាលខេត្តបន្ទាយមានជ័យ៖ ការហាមឃាត់ការផ្សាយផ្ទាល់នៅតំបន់ព្រំដែន ដើម្បីរក្សាស្ថិរភាព និងសន្តិសុខ

 


ថ្មីៗនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យបានហាមឃាត់ការផ្សាយផ្ទាល់ (Live) នៅតំបន់ព្រំដែន ជាពិសេសនៅចំណុចភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ការសម្រេចនេះធ្វើឡើងក្នុងគោលបំណងរក្សាស្ថិរភាព និងសន្តិសុខនៅតាមបន្ទាត់ព្រំដែន បន្ទាប់ពីមានករណីខ្លះដែលសារព័ត៌មាន និងក្រុមបុគ្គលមួយចំនួនបានធ្វើការផ្សាយផ្ទាល់ ដែលបង្កឱ្យមានភាពចម្រូងចម្រាស និងបញ្ឆេះកំហឹងទាក់ទងនឹងបញ្ហាព្រំដែន។កន្លងមក ការផ្សាយផ្ទាល់ទាំងនេះបាននាំឱ្យមានការយល់ច្រឡំក្នុងចំណោមសាធារណជន ដោយសារការបកស្រាយមិនគ្រប់ជ្រុងជ្រោយ និងការបំភាន់ខ្លឹមសារព័ត៌មាន។ ឧទាហរណ៍ ក្រសួងការពារជាតិបានផ្សាយថា ស្ថានភាពនៅតាមបន្ទាត់ព្រំដែនមានភាពស្ងប់ស្ងាត់ ប៉ុន្តែការបង្ហោះរបស់បុគ្គលមួយចំនួនបែរជាលើកឡើងថា មានការប៉ះទង្គិចជាមួយទាហានថៃ ទាក់ទងនឹងការពង្រាយបន្លាលួសចូលមកក្នុងដីប្រជាជន។ ការផ្សាយបែបនេះបានបង្កើតភាពស្រពេចស្រពិល ដែលធ្វើឱ្យសាធារណជនមានការងឿងឆ្ងល់ថា «ត្រូវជឿខាងណា?»។ការផ្សាយផ្ទាល់ដែលមិនបានគិតគូរឱ្យបានច្បាស់លាស់ អាចបណ្តាលឱ្យបញ្ហាព្រំដែនកាន់តែស្មុគស្មាញ និងពិបាកក្នុងការដោះស្រាយ។ ដើម្បីជៀសវាងផលប៉ះពាល់អវិជ្ជមានទាំងនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យសូមអំពាវនាវដល់បងប្អូនសារព័ត៌មាន និងសាធារណជនទាំងអស់ សូមមានការយោគយល់ និងចូលរួមសហការក្នុងការផ្សព្វផ្សាយព័ត៌មានប្រកបដោយការទទួលខុសត្រូវ។សូមជម្រាបថា ការហាមឃាត់នេះមិនមែនជាការដាក់កម្រិតលើសេរីភាពនៃការបញ្ចេញមតិទេ ប៉ុន្តែជាវិធានការដើម្បីការពារសន្តិសុខជាតិ និងធានាថាការដោះស្រាយបញ្ហាព្រំដែនអាចប្រព្រឹត្តទៅបានដោយរលូន និងសន្តិវិធី។ យើងសូមអរគុណចំពោះការយោគយល់ និងការគាំទ្រពីសាធារណជន និងសារព័ត៌មានទាំងអស់។

About SangKheb

My Name Sitha Sam

0 $type={blogger}:

Post a Comment