ពិសេស! ការផ្តល់ជូនមានកំណត់

ទទួលបានការបញ្ចុះតម្លៃ 50% លើការផ្សព្វផ្សាយថ្ងៃនេះ!

សូមចុច

ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសសម្ដេចតេជោ​ ទទួលមរណភាពហេីយ



សូមចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ឯកឧត្តម អ្នកឧកញ៉ា ហ៊ុន សាន


នៅថ្ងៃនេះ ខ្ញុំបាទ ព្រមទាំងក្រុមគ្រួសារ សូមសម្តែងនូវក្តីសោកស្តាយ និងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារនៃសពឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន។ 


ឯកឧត្តម ហ៊ុន សាន ដែលជារដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន បានទទួលមរណភាពនៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ វេលាម៉ោង ២:២៧ នាទីទៀបភ្លឺ ដោយរោគាពាធ។ ដំណឹងនៃការបាត់បង់នេះ បាននាំមកនូវភាពស្រងេះស្រងោច និងទុក្ខព្រួយយ៉ាងខ្លាំងដល់មនុស្សជាច្រើន ជាពិសេសអ្នកដែលធ្លាប់ស្គាល់ និងធ្វើការជាមួយឯកឧត្តម។


ឯកឧត្តម ហ៊ុន សាន គឺជាឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត និងបញ្ញាញាណក្នុងការបម្រើជាតិ ជាពិសេសក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។ ការបាត់បង់ឯកឧត្តម គឺជាការបាត់បង់ដ៏ធំធេងមួយ មិនត្រឹមតែសម្រាប់ក្រុមគ្រួសារប៉ុណ្ណោះទេ ថែមទាំងសម្រាប់សង្គមជាតិទាំងមូលផងដែរ។


យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមប្រទានពរជ័យ និងសេចក្តីសុខដល់ដួងវិញ្ញាណក្ខន្ធរបស់ឯកឧត្តម អ្នកឧកញ៉ា ហ៊ុន សាន ឱ្យបានទៅកាន់សុគតិភព និងឆាប់យោនយកកំណើតសាជាថ្មីក្នុងឋានៈដ៏ប្រពៃ។ 


សូមឯកឧត្តមបានសម្រាកដោយសុខសាន្តក្នុងសុគតិភព!


About SangKheb

My Name Sitha Sam

0 $type={blogger}:

Post a Comment