ពិសេស! ការផ្តល់ជូនមានកំណត់

ទទួលបានការបញ្ចុះតម្លៃ 50% លើការផ្សព្វផ្សាយថ្ងៃនេះ!

សូមចុច

ប្រទះឃេីញសាកសពក្នុងវ៉ាលី​ ពេលពលរដ្ឋដេីររកបេះផ្លែគុយក្នុងព្រៃ

 


ខេត្តកោះកុង ៖​ នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥ អ្នកស្រុក ៣ នាក់បានប្រទះឃើញវ៉ាលីសមួយកប់ក្នុងដី ខណៈពួកគាត់កំពុងដើររកបេះផ្លែគុយ ក្រោយពីបើកមើល ពួកគាត់បានរកឃើញសាកសពមនុស្សម្នាក់នៅខាងក្នុង ដែលបានធ្វើឱ្យមានការភ្ញាក់ផ្អើល បន្ទាប់មក ពួកគាត់បានរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ។
នៅព្រឹកថ្ងៃបន្ទាប់ គឺថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៥ កម្លាំងនគរបាល និងអាវុធហត្ថខេត្តកោះកុងបានចុះទៅពិនិត្យកន្លែងកើតហេតុ ហើយបានបញ្ជាក់ថាមានសាកសពមែន ដោយសាកសពនោះមានសភាពហើមស្អុយ និងរលួយ ដែលបង្ហាញថាជនរងគ្រោះប្រហែលជាបានស្លាប់ប្រមាណ ៥ ថ្ងៃមុន។ សមត្ថកិច្ចបានវិភាគថា នេះអាចជាករណីឃាតកម្ម ហើយបច្ចុប្បន្នកំពុងស្រាវជ្រាវដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះ និងស្វែងរកជនដៃដល់។

About SangKheb

My Name Sitha Sam

0 $type={blogger}:

Post a Comment