ពិសេស! ការផ្តល់ជូនមានកំណត់

ទទួលបានការបញ្ចុះតម្លៃ 50% លើការផ្សព្វផ្សាយថ្ងៃនេះ!

សូមចុច

ករណីបុករត់នៅបុរីចំការដូង​ សមត្ថកិច្ចចាប់បានរថយន្ដហេីយ​ ចំណែកជនបង្កបន្តរត់គេចខ្លួន

 

ករណីបុករត់នៅបូរីពិភពថ្មីចំការដូង ខណ្ឌដង្កោ សមត្ថកិច្ចជំនាញស្រាវជ្រាវរកឃើញរថយន្តរបស់ជនបង្ក ចំណែកជនបង្កសមត្ថកិច្ចបន្តស្រាវជ្រាវឃាត់ខ្លួន ដើម្បីចាត់ការតាមនីតិវិធី




នៅថ្ងៃទី 21 ខែមីនា ឆ្នាំ 2025 វេលាម៉ោង 14:20 នាទី ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ បានកើតហេតុគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងររវាងរថយន្តម៉ាក HIGHLANDER ពណ៌ស ពាក់ផ្លាកលេខកំពង់ធំ 2B-5236 និងម៉ូតូម៉ាកហុងដា សេ១២៥។ គ្រោះថ្នាក់នេះបណ្តាលឱ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យព្រះកុសុម។ ចំណែកអ្នកបើកបររថយន្តបានគេចខ្លួនបាត់។

បន្ទាប់ពីករណីនេះ លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ បានបញ្ជាឱ្យក្រុមស្រាវជ្រាវស្វែងរករថយន្តរបស់ជនបង្ក ហើយបានរកឃើញរថយន្តនោះ ដែលត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។ សមត្ថកិច្ចនៅតែបន្តស្រាវជ្រាវដើម្បីស្វែងរកជនបង្ក និងឃាត់ខ្លួនដើម្បីចាត់ការតាមច្បាប់។





About SangKheb

My Name Sitha Sam

0 $type={blogger}:

Post a Comment