ភ្នំពេញ៖ យោងតាម អង្គភាព សារព័ត៌មាន ហ្រេ្វស ញូវ. បានផ្សាយអោយដឹងនៅមុននេះបន្តិចថា ប្រជាពលរដ្ឋដែលប្រមូលផ្ដុំប្រជៀតគ្នានៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ដើម្បីទទួលយកអាំងប៉ាវនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ បណ្តាលអោយ ខ្យល់គដួលសន្លប់ជាបន្ដបន្ទាប់ ។គិតមកដល់ពេលនេះ មានមនុស្ស ៣នាក់ស្លា., ប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ និង៦នាក់ផ្សេងទៀតកំពុងធ្វើការសង្គ្រោះ។
សូមរំលឹកថា នៅព្រឹកថ្ងៃទី ២៣ ខែមករា នេះ. នៅ ភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ មានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។មានពិធី ចែកអាំងប៉ាវ ដល់ ប្រជាពលរដ្ឋ. អំឡុងពេលនោះ មាន ប្រជាពលរដ្ឋជាច្រើន បាន នាំគ្នាទៅប្រជ្រៀតប្រមូលផ្ដុំនោះ ដើម្បី ទទួលអាំងប៉ាវ ៕
ក្រោយមានហេតុការណ៍នេះកើតឡើង គេឃើញមានវត្តមានរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងសមត្ថកិច្ច និងរថយន្ដសង្គ្រោះបន្ទាន់ ដើម្បីជួយអន្ដរាគមន៍ដឹកប្រជាពលរដ្ឋទៅសង្គ្រោះ និងសម្រួលចរាចរណ៍បំបែកនូវការជួបជុំនោះ៕ប្រភព៖ ហ្វ្រេសញូវ






0 $type={blogger}:
Post a Comment