ពិសេស! ការផ្តល់ជូនមានកំណត់

ទទួលបានការបញ្ចុះតម្លៃ 50% លើការផ្សព្វផ្សាយថ្ងៃនេះ!

សូមចុច

ប្រធានសមាគមទេវ សក្ខី ភគវ​ ទទួលស្គាល់នូវកំហុសឆ្គង និង យល់ព្រមសុំទោសជាសាធារណៈ

 

លោក ថង ប៊ុនថេង (សក្ខី ភគវន្ត) ព្រមទទួលស្គាល់នូវកំហុសឆ្គង និង យល់ព្រមសុំទោសជាសាធារណៈ 

និងផ្លាស់ប្តូរឥរិយាបថក្នុងពេលពន្យល់ធម៌ និង ឈប់ប្រើប្រាស់ក្រណាត់សំពត់ពានា។ លោក ថង ប៊ុមថេង ក៏ព្រមលុបវីដេអូដែលបានផ្សព្វផ្សាយប៉ះពាល់កន្លងមកចេញពីបណ្តាញសង្គមផងដែរ។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃនឹងពិនិត្យមើលនូវនីតិវិធីតាមផ្លូវច្បាប់ ចំពោះសកម្មភាពប្រតិបត្តិរបស់សមាគម។


នេះបេីតាមការផ្សាយរបស់ក្រសួងធម្មការ និងសាសនា


គួររំលឹកថា កាលពីថ្ងៃទី២៣ ខែមករា ប្រធានសមាគមទេវ សក្ខី ភគវន្ត បានតាំងខ្លួនជា សាស្តា សក្ខី ភគវន្ត និងបាននិយាយបកស្រាយបំភាន់ប្រមាថយ៉ាងធ្ងន់ធ្ងរ ចំពោះព្រះសង្ឃ ថាជា បុគ្គលកំពុងពេញកម្លាំងហើយរស់នៅជាបន្ទុករបស់ពុទ្ធបរិស័ទ និងបានពោលត្មះតិះដៀលថា ព្រះត្រៃបិដកខ្មែរ ជាព្រះត្រៃបិដកមិនគ្រប់ទឹក ជាដើម។ ការលើកឡើងរបស់ប្រធានសមាគមនេះ ទទួលបានប្រតិកម្មជាបន្តបន្ទាប់ពីសំណាក់ព្រះសង្ឃ និងសមាគមនានាកាន់ព្រះពុទ្ធសាសនា ក៏ដូចជាលេខាធិការដ្ឋានគណៈសង្ឃនាយក និងពុទ្ធមណ្ឌលវិបស្សនាធុរៈជាដើម។


រូបភាព៖ ក្រសួងធម្មការ និងសាសនា

About SangKheb

My Name Sitha Sam

0 $type={blogger}:

Post a Comment