គេហទំព័រ សង្ខេប

ទទួលបានព័ត៌មានថ្មីៗជាមួយ សង្ខេប

សង្ខេប ផ្ដល់ជូននូវ ព័ត៌មានពិត មានប្រយោជន៍ និងត្រូវកាល ទំនាក់ទំនងផ្ដល់ព័ត៌មាន និងផ្សាយពាណិជកម្ម Email: sangkhebnews@gmail.com ទូរស័ព្ទលេខ 0312011444-0764444853
អនាគតក្នុងដៃអ្នក កុំលនឹងអន្ទាក់គ្រឿងញៀន
យុវជនល្អរួបរួមគាំទ្រ កម្ចាត់គ្រឿងញៀន
យកគ្រឿងញៀនធ្វើសត្រូវ យកសៀវភៅធ្វើជាមិត្ត
សេពគ្រឿងញៀនគឺបំផ្លាញខ្លួនឯង គ្រួសារ និងសង្គម
ត្រូវនិយាយថាទេចំពោះគ្រឿងញៀន
គ្រឿងញៀនបំផ្លាញការសិក្សា និងជីវិតរបស់យុវវ័យ
Post Image

ពីរសប្ដាហ៍មន្ត្រីផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជាង១ម៉ឺនសន្លឹកទៀតជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ



មន្រ្តីទទួលបន្ទុកអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ នៅទូទាំងប្រទេស បានបន្តផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋសរុបចំនួន១២.៣០៤សន្លឹកទៀតហើយ នារយៈពេល២សប្តាហ៍ចុងក្រោយមកនេះ គិតចាប់ពីថ្ងៃទី ៧ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
លោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងទៀតថា ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរនេះត្រូវបានធ្វើឡើងយ៉ាងសកម្ម បន្ទាប់ពីប្រជាពលរដ្ឋខ្មែរបានដាក់ពាក្យបំពេញបែបបទ និងឯកសារត្រឹមត្រូវគ្រប់គ្រាន់មកកាន់មន្ត្រីអត្តសញ្ញាណកម្មទូទាំងប្រទេស ក្នុងនោះក្រុមមន្ត្រីបានប្រើប្រាស់ទាំងវិធីសាស្រ្តអចល័ត និងចល័តតាមរថយន្តទៅកាន់មូលដ្ឋានពលរដ្ឋ ដើម្បីផ្ដល់ភាពកាន់តែងាយស្រួល និងឆាប់រហ័សជូនប្រជាពលរដ្ឋ។
ក្រៅពីសេវាអត្តសញ្ញាណបណ្ណ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ដដែលបានឱ្យដឹងថា ២សប្តាហ៍មកនេះ មន្រ្តីក៏បានផ្តល់សេវាអត្តសញ្ញាណកម្មជាង៣ម៉ឺនទៀតដែរ ជូនប្រជាពលរដ្ឋ ក្នុងនោះរួមមាន សេវាលិខិតឆ្លងដែន៩.៨២២លិខិត សៀវភៅស្នាក់២.៧៧២ក្បាល សៀវភៅគ្រួសារ២.៧៣៨ក្បាល និងលិខិតធ្វើដំណើរ៣.២៩០លិខិត។
គួររម្លឹកជូនថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់គោលការណ៍ណែនាំឱ្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ខិតខំបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ ដោយជំរុញការផ្ដល់សេវាតាមឌីជីថលឱ្យស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ក្នុងនោះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក៏បានផ្ដល់ជម្រើសជូនពលរដ្ឋបំពេញបែបទស្នើសុំសេវាតាមតំណភ្ជាប់ https://onlinedmk.owso.gov.kh/

ពិសេស! ការផ្តល់ជូនមានកំណត់

ទទួលបានការបញ្ចុះតម្លៃ 50% លើការផ្សព្វផ្សាយពាណិជ្ជកម្មថ្ងៃនេះ!

សូមចុច
បានផ្សាយនៅ: 10/21/2024
Messenger