ពិសេស! ការផ្តល់ជូនមានកំណត់

ទទួលបានការបញ្ចុះតម្លៃ 50% លើការផ្សព្វផ្សាយថ្ងៃនេះ!

សូមចុច

វិស័យធនាគាររបស់ប្រទេសថៃ បានប្រឈមមុខនឹងសម្ពាធដ៏ធំធេងដោយសារតែកំណើននៃកម្ចីខូច

 


ក្នុងឆ្នាំ២០២៤នេះ វិស័យធនាគាររបស់ប្រទេសថៃ ដែលជាសេដ្ឋកិច្ចធំបំផុតទី២ក្នុងតំបន់អាស៊ាន បន្ទាប់ពីឥណ្ឌូនេស៊ី បានប្រឈមមុខនឹងសម្ពាធដ៏ធំធេងដោយសារតែកត្តាជាច្រើនដែលបានលើកឡើងដោយក្រុមអ្នកវិភាគ។ ការធ្លាក់ចុះនៃគុណភាពទ្រព្យសកម្ម ការបញ្ចុះអត្រាការប្រាក់ដោយរដ្ឋាភិបាលថ្មី និងការកើនឡើងនៃហានិភ័យពីកម្ចីប្រើប្រាស់ផ្ទាល់ខ្លួន និងឥណទានមិនដំណើរការគឺជាកត្តាដែលបានបង្កើតសម្ពាធដល់វិស័យធនាគារនៅប្រទេសថៃ។

ក្រុមហ៊ុនមូលបត្រថៃដែលមានឈ្មោះថា ក្រុងស្រ៊ី សិកឃ្យូរីធី (Krungsri Securities) បានព្យាករថា កម្ចីខូចនៅក្នុងវិស័យធនាគាររបស់ប្រទេសថៃ នឹងកើនឡើងឈានដល់៣,១១%ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៤។ ការកើនឡើងនៃកម្ចីខូចនេះកើតមានឡើង ក្រោយពីវិធានការបន្ធូរបន្ថយបំណុលដាក់ចេញដោយធនាគារកណ្តាលថៃ បានផុតសុពលភាព។ វាគឺជាកត្តាដ៏សំខាន់មួយដែលបង្កើនសម្ពាធលើគុណភាពកម្ចីក្នុងវិស័យធនាគាររបស់ប្រទេសនេះ។

ប៉ុន្តែក្រុមហ៊ុនខាងលើនេះបានគូសបញ្ជាក់ថា កំណើននៃកម្ចីខូចនេះកើតមានឡើង ក្រោយពីវិធានការបន្ធូរបន្ថយបំណុលដាក់ចេញដោយធនាគារកណ្តាលថៃ បានផុតសុពលភាព ហើយវាគឺជាកត្តាដ៏សំខាន់មួយដែលបង្កើនសម្ពាធលើគុណភាពកម្ចីក្នុងវិស័យធនាគាររបស់ប្រទេសនេះ។ ធនាគារនានាក្នុងប្រទេសថៃ គ្រោងប្រកាសលទ្ធផលត្រីមាសទី១ ដើមឆ្នាំ២០២៤ ចន្លោះពីថ្ងៃទី១៧ ខែមេសា ដល់ថ្ងៃទី២២ ខែមេសា។

ការវិភាគនេះបង្ហាញពីភាពងាយរងគ្រោះនៃវិស័យធនាគារនៅក្នុងបរិបទសេដ្ឋកិច្ចដែលមានភាពរីករាលដាលនិងស្មុគស្មាញ។

About SangKheb

My Name Sitha Sam

0 $type={blogger}:

Post a Comment