គេហទំព័រ សង្ខេប

ទទួលបានព័ត៌មានថ្មីៗជាមួយ សង្ខេប

គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរនៅស្វាយរៀង៖ ឡាន RANGE ROVER បុកឡានដឹកទឹកសុទ្ធ បណ្ដាលជនរងគ្រោះច្រើននាក់
សង្ខេប ផ្ដល់ជូននូវ ព័ត៌មានពិត មានប្រយោជន៍ និងត្រូវកាល ទំនាក់ទំនងផ្ដល់ព័ត៌មាន និងផ្សាយពាណិជកម្ម Email: sangkhebnews@gmail.com ទូរស័ព្ទលេខ 0312011444-0764444853
អនាគតក្នុងដៃអ្នក កុំលនឹងអន្ទាក់គ្រឿងញៀន
យុវជនល្អរួបរួមគាំទ្រ កម្ចាត់គ្រឿងញៀន
យកគ្រឿងញៀនធ្វើសត្រូវ យកសៀវភៅធ្វើជាមិត្ត
សេពគ្រឿងញៀនគឺបំផ្លាញខ្លួនឯង គ្រួសារ និងសង្គម
ត្រូវនិយាយថាទេចំពោះគ្រឿងញៀន
គ្រឿងញៀនបំផ្លាញការសិក្សា និងជីវិតរបស់យុវវ័យ
Post Image

ឃោឃៅណាស់! អ៊ីស្រាអែល សម្លាប់ជនស៊ីវិលប៉ាឡេស្ទីន មួយគ្រួសារ មានមនុស្ស៤០នាក់ស្លាប់ និង៦០នាក់ទៀតរបួស


 

ជម្លោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនកំពុងបន្តបណ្តាលឲ្យមានការបាត់បង់ជីវិតជាច្រើនរហូតមកដល់សព្វថ្ងៃនេះ។ ក្នុងការវាយប្រហារកាលពីថ្ងៃអង្គារ អ៊ីស្រាអែលបានវាយលុកជំរុំតង់ជនភៀសខ្លួនក្នុងតំបន់ Muwasi នៃហ្គាហ្សា ដោយបានសម្លាប់យ៉ាងហោចណាស់ ៤០នាក់ និង ៦០ នាក់ផ្សេងទៀតរងរបួស។ អង្គការការពារជនស៊ីវិលបានរាយការណ៍ថា ជនជាតិប៉ាឡេស្ទីនមួយគ្រួសារត្រូវបានសម្លាប់ទាំងអស់។

ទោះបីជាអ៊ីស្រាអែលអះអាងថា ខ្លួនបានប្រើប្រាស់គ្រាប់បែក និងការឃ្លាំមើលយ៉ាងជាក់លាក់ ដើម្បីជៀសវាងការស្លាប់ និងរបួសរបស់ជនស៊ីវិល ក៏ដោយ ការវាយប្រហារនេះបានបង្កឲ្យមានការបាត់បង់ជីវិតជាច្រើនកាលពីថ្ងៃមុន។ ជម្លោះនេះមិនមែនជាលើកទីមួយនោះទេ ដែលអ៊ីស្រាអែលបានវាយលុកតំបន់មនុស្សធម៌ ដោយក្នុងអំឡុងពេលសង្រ្គាមកំពុងបន្ត អ៊ីស្រាអែលបានវាយលុកតំបន់នេះជាច្រើនដង។

ការវាយប្រហារនេះបានបង្កឲ្យមានការបាត់បង់ជីវិតទាំងមនុស្សរួមទាំងជនស៊ីវិលជាច្រើនរូប ហើយបង្កឲ្យមានផលវិបាកដ៏ធ្ងន់ធ្ងរទៅលើប្រជាជនប៉ាឡេស្ទីន។

នេះមិនមែនជាលើកទី១ នោះទេដែលអ៊ីស្រាអែលបើកការវាយប្រហារលើតំបន់មនុស្សធម៌ដោយអ៊ីស្រាអែលបានវាយលុកតំបន់នេះជាច្រើនដងក្នុងអំឡុងពេលសង្រ្គាមកំពុងបន្ត ។ ប្រជាជនប៉ាឡេស្ទីនជាង ៤០,០០០ នាក់ត្រូវបានរាយការណ៍ថាបានស្លាប់ចាប់តាំងពីជម្លោះបានចាប់ផ្តើម ខណៈពេលនេះកំពុងឈានចូលខែទី ១២។

ពិសេស! ការផ្តល់ជូនមានកំណត់

ទទួលបានការបញ្ចុះតម្លៃ 50% លើការផ្សព្វផ្សាយពាណិជ្ជកម្មថ្ងៃនេះ!

សូមចុច
បានផ្សាយនៅ: 9/11/2024
Messenger