ថ្លែងក្នុង វេទិកាសារព័ត៌មានលើកទី៤ ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ក្នុងរយៈពេលមួយឆ្នាំពេញនៃការដឹក នាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា(២២ ខែសីហា ២០២៣-២២ ខែសីហា ២០២៤) ថ្នាក់ដឹកនាំបណ្តាប្រទេសមួយចំនួននៅលើពិភពលោក ដែលបានជួបសម្តេចធិបតី គឺសុទ្ធតែបានកោតសរសើរ ចំពោះយុទ្ធសាស្រ្តបច្ចកោណរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញសម្រាប់ផលប្រយោជន៍របស់ជាតិ និងប្រជាជន។
ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ទៀតថា មុំទាំង៥នៃយុទ្ធសាស្ត្របញ្ចកោណ៖ ជាគោលនយោបាយសង្គមសេដ្ឋកិច្ចដ៏ល្អ និងត្រឹមត្រូវរួមមាន៖
ទី១. ការអភិវឌ្ឍមូលធនមនុស្ស៖(ចំណេះជំនាញយ៉ាងតិចមួយ, ជំនាញទន់, សីលធម៌, សុខភាពល្អ)
ទី២. ពិពិធកម្មសេដ្ឋកិច្ចនិងការប្រកួតប្រជែង៖ មានប្រភពច្រើន សម្បូរបែប, ប្រកួតប្រជែងតម្លាភាព
ទី៣. អភិវឌ្ឍន៍វិស័យឯកជន និងការងារ៖ ជំរុញលើកទឹកចិត្តវិស័យឯកជន បង្កើតការងារ
ទី៤. អភិវឌ្ឍន៍ដោយភាពធន់ ចីរភាព និងបរិយាប័ន្ន
ទី៥៖ សង្គមសេដ្ឋកិច្ចឌីជីថល៖ បច្ចេកវិទ្យាទំនើប
Home / Nation News /
News
/ មេដឹកនាំបណ្តាប្រទេសមួយចំនួននៅលើពិភពលោក សរសើរយុទ្ធសាស្រ្តបច្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញសម្រាប់ផលប្រយោជន៍របស់ជាតិ និងប្រជាជន
Subscribe to:
Post Comments
(
Atom
)



0 $type={blogger}:
Post a Comment