ពិសេស! ការផ្តល់ជូនមានកំណត់

ទទួលបានការបញ្ចុះតម្លៃ 50% លើការផ្សព្វផ្សាយថ្ងៃនេះ!

សូមចុច

SEA Games លើកទី៣៣ នៅថៃ រងការរិះគន់ខ្លាំង មុនពិធីបើកផ្លូវការដោយសារបញ្ហាច្របូកច្របល់ជាច្រើន


 


ប្រទេសថៃ ដែលធ្វើជាម្ចាស់ផ្ទះ SEA Games 2025 លើកទី៣៣ ជាលើកដំបូងក្នុងរយៈពេល ១៨ឆ្នាំ កំពុងប្រឈមនឹងការរិះគន់យ៉ាងចាស់ដៃពីសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ខណៈព្រឹត្តិការណ៍នឹងបើកឆាកនៅថ្ងៃទី៩ ធ្នូ ខាងមុខនេះ។ទោះគណៈកម្មាធិការរៀបចំអះអាងថា «ត្រៀមរួចរាល់ ១០០%» ប៉ុន្តែបញ្ហាជាច្រើនបានផ្ទុះឡើងជាបន្តបន្ទាប់៖
  • ប្រជាជនថៃជាច្រើននៅមិនទាន់ដឹងកាលបរិច្ឆេទ និងទីតាំងប្រកួតច្បាស់លាស់
  • ទីតាំងបណ្ដោះអាសន្នត្រូវផ្លាស់ប្ដូរដោយសារទឹកជំនន់នៅខេត្តសុងខ្លា (Songkhla) ធ្វើឱ្យកីឡា ១០ប្រភេទត្រូវផ្ទេរមកបាងកក និងឈូនបុរីវិញ
  • កន្លែងប្រកួតមួយចំនួន (ជាពិសេសអាងហែលទឹក) នៅមិនទាន់រួចរាល់ មានសំរាម និងបរិក្ខាររញ៉េរញ៉ៃ
  • អត្តពលិកថៃខ្លួនឯងរងការខកចិត្តដោយសារប្រាក់ឧបត្ថម្ភត្រូវពន្យារ និងកាត់បន្ថយ
  • កម្ពុជាដកខ្លួនចេញពីការប្រកួតមួយចំនួនដោយលើកហេតុផលសុវត្ថិភាពព្រំដែន
ចំណុចរលាកបំផុតគឺ គម្រោងពិធីបើក-បិទដែលត្រូវការងារ៧ខែ ត្រូវបានលុបចោលត្រឹមតែប៉ុន្មានសប្ដាហ៍មុនព្រឹត្តិការណ៍ ដោយសារការប្ដូរទីតាំង (ពី Sanam Luang ទៅ Rajamangala) និងការជាប់គាំងនៃការអនុម័តក្រោយរដ្ឋាភិបាលថ្មីឡើងកាន់អំណាច។លោក អធិកន្ធរ សិរីល្ធិយាករណ៍ រដ្ឋមន្ត្រីកីឡា បដិសេធការចោទប្រកាន់ថារៀបចំមិនរួចរាល់ ប៉ុន្តែទទួលស្គាល់ថាត្រូវជំរុញការផ្សព្វផ្សាយបន្ថែមដើម្បីសម្រេចចំណូល ១៥,០០០ លានបាត។បច្ចុប្បន្ន រូបភាពម្ចាស់ផ្ទះរបស់ថៃកំពុងត្រូវគេមើលឃើញថាអនាធិបតេយ្យ និងខ្វះការសម្របសម្រួល ដែលធ្វើឱ្យខូចកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ។ ថៃនៅសល់តែពេលប៉ុន្មានថ្ងៃទៀតដើម្បីដោះស្រាយវិបត្តិទាំងនេះ មុនពេលពិធីបើកផ្លូវការនៅថ្ងៃទី៩ ធ្នូ ២០២៥៕

About SangKheb

My Name Sitha Sam

0 $type={blogger}:

Post a Comment