តាមរយៈការបង្ហោះផ្សាយលើទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ សម្ដេចបានធ្វើអោយពលរដ្ឋមានភាពកក់ក្ដៅតាមរយៈការគិតគូរល្អិតល្អន់ចំពោះស្ថានការតានតឹងនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃ ដោយសម្ដេចបានលុបចោលកម្មវិធីការងារផ្សេងៗដើម្បី បញ្ជាលើកម្លាំងប្រដាប់ អាវុធទប់ទល់ជាមួយការឈ្លានពាន។
កម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ព្រោះពួកឈ្លានពានកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើយើងតាំងពីថ្ងៃម្សិល យប់មិញនិងព្រឹកនេះ
ក្នុងគោលបំណងទាញយើងឲ្យតបត
សេចក្តីថ្លែងការណ៍សន្តិភាពកម្ពុជា ថៃ។
បន្ទាត់ក្រហមដែលត្រូវតបតបានកំណត់រួចហើយសូមមេបញ្ជាការគ្រប់
ជាន់ថ្នាក់អប់រំបងប្អូននាយទាហ៊ាន
ពលទាហ៊ានយល់ដឹងគ្រប់ៗគ្នា។
សូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ខិតខំជួយ
ដល់ប្រជាជនដែលភៀសសឹកចេញពី
តំបន់គ្រោះថ្នាក់មកកាន់តំបន់មាន
សុវត្តិភាព។
ខ្ញុំបានលុបចោលកម្មវិធីការងារផ្សេង
ទៀតអស់ហើយដើម្បីមករួមជាមួយនាយករដ្ឋមន្ត្រីបញ្ជាលើកម្លាំងប្រដាប់
អាវុធទប់ទល់ជាមួយការឈ្លានពាន។
សូមការយោគយល់ពីភ្ញៀវជាតិនិង
អន្តរជាតិដែលមិនអាចជួបខ្ញុំបាន។
សូមកីឡាករ កីឡាការិនីដែលទៅចូល
ការប្រកួតសុីហ្រេ្គមលើកទី៣៣នៅ
ប្រទេសថៃចូលរួមការប្រកួតជាធម្មតា៕


0 $type={blogger}:
Post a Comment