បាងកក៖ ព្រះមហាក្សត្រី Sirikit ព្រះមាតានៃព្រះមហាក្សត្រ Vajiralongkorn បានសោយទិវង្គតហើយ ក្នុងព្រះជន្ម ៩៣ ព្រះវស្សា ដោយសារជំងឺឆ្លងមេរោគចូលក្នុងចរន្តឈាម។ ព្រះនាងបានយាងសោយទិវង្គតនៅវេលាម៉ោង ៩:២១ នាទី ថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យ King Chulalongkorn Memorial។ព្រះមហាក្សត្រី Sirikit ធ្លាប់មានព្រះរោគដាច់សរសៃឈាមខួរក្បាលប្រភេទ Ischemic កាលពីឆ្នាំ២០១២ ហើយចាប់តាំងពីពេលនោះមក ព្រះរាជវត្តមានរបស់ទ្រង់កម្របានបង្ហាញជាសាធារណៈ។ ទោះបីក្រុមគ្រូពេទ្យបានខិតខំព្យាបាលអស់លទ្ធភាពក៏ដោយ ព្រះរោគរបស់ទ្រង់កាន់តែធ្ងន់ធ្ងរឡើង រហូតបានយាងសោយទិវង្គត។ព្រះបរមសពនឹងត្រូវតម្កល់នៅឯព្រះទីនាំងទុសិតមហាប្រាសាទ ក្នុងព្រះបរមរាជវាំង។ ព្រះមហាក្សត្របានប្រកាសឱ្យព្រះរាជវង្សានុវង្ស និងនាម៉ឺនមន្ត្រីក្នុងព្រះរាជសំណាក់ កាន់ទុក្ខរយៈពេល ១ ឆ្នាំ គិតចាប់ពីថ្ងៃសោយទិវង្គត។ប្រភព៖ Khaosod
Home / International
/ ព្រះមហាក្សត្រី Sirikit ព្រះមាតាព្រះមហាក្សត្រ Vajiralongkorn សោយទិវង្គតក្នុងព្រះជន្ម ៩៣ ព្រះវស្សា
Subscribe to:
Post Comments
(
Atom
)



0 $type={blogger}:
Post a Comment