ពិសេស! ការផ្តល់ជូនមានកំណត់

ទទួលបានការបញ្ចុះតម្លៃ 50% លើការផ្សព្វផ្សាយថ្ងៃនេះ!

សូមចុច

ឧបនាយករដ្ឋមន្ត្រីថៃ ត្រូវបានសង្ស័យថាជាប់ពាក់ព័ន្ធបណ្តាញឧក្រិដ្ឋកម្មបោកប្រាស់តាមអនឡាញ

 

នៅទីក្រុងបាងកក ប្រទេសថៃ ការសង្ស័យកំពុងកើតឡើងលើឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងកសិកម្មនិងសហករណ៍ លោក Thamanat Prompow ដែលអាចមានទំនាក់ទំនងជាមួយបណ្តាញឧក្រិដ្ឋកម្មបោកប្រាស់តាមអនឡាញ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី ២២ តុលា ២០២៥ បញ្ហានេះត្រូវបានលើកឡើងដោយសមាជិកសភាមកពីគណបក្សប្រជាជនថៃ លោក Rangsiman Rome ដែលបានចោទសួរអំពីទំនាក់ទំនងរបស់លោក Thamanat ជាមួយជនជាតិអាហ្វ្រិកខាងត្បូងម្នាក់ ដែលត្រូវបានសង្ស័យថាជាមេក្រុមបោកប្រាស់តាមអនឡាញ។លោក Rangsiman បានបង្ហាញរូបថតមួយចំនួន ដែលបង្ហាញថា លោក Thamanat ធ្លាប់បានចូលរួមក្នុងព្រឹត្តិការណ៍សាសនាជាមួយជនជាតិអាហ្វ្រិកខាងត្បូងនោះ។ ភស្តុតាងទាំងនេះបានជំរុញឱ្យមានការសង្ស័យកាន់តែខ្លាំងឡើងអំពីទំនាក់ទំនងរបស់ឧបនាយករដ្ឋមន្ត្រីរូបនេះ។ កន្លងមក លោក Thamanat ធ្លាប់ត្រូវបានគណៈកម្មាធិការសន្តិសុខរដ្ឋថៃ កោះហៅឱ្យបំភ្លឺអំពីទំនាក់ទំនងនេះផងដែរ។ទោះជាយ៉ាងណា លោក Thamanat បានបដិសេធរាល់ការចោទប្រកាន់ ដោយអះអាងថា មុនចូលប្រឡូកក្នុងនយោបាយ លោកធ្លាប់បានចូលរួមក្នុងអាជីវកម្មជាច្រើន និងបានប្រកាសទ្រព្យសម្បត្តិរបស់ខ្លួនទៅអាជ្ញាធរត្រឹមត្រូវ។ លោកក៏បានអំពាវនាវឱ្យសាធារណជនកុំប្រញាប់សន្និដ្ឋានអំពីជនបរទេសដែលត្រូវបានចោទថាជាប់ពាក់ព័ន្ធនឹងបទល្មើសបោកប្រាស់តាមអនឡាញ។


About SangKheb

My Name Sitha Sam

0 $type={blogger}:

Post a Comment