ពិសេស! ការផ្តល់ជូនមានកំណត់

ទទួលបានការបញ្ចុះតម្លៃ 50% លើការផ្សព្វផ្សាយថ្ងៃនេះ!

សូមចុច

សម្តេច ហ៊ុន សែន៖ កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស មិនអាចដោះស្រាយបញ្ហាព្រំដែនបានឡើយ

 


សម្តេច ហ៊ុន សែន ចោទជាសំណួរទៅកាន់អ្នកដែលស្នើឱ្យយកកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ទៅដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយថៃ នៅក្នុងសុន្ទរកថានៅព្រឹទ្ធសភា នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ សម្តេច ហ៊ុន សែន បានបញ្ជាក់ជាសាធារណៈថា កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស មិនអាចយកមកអនុវត្តសម្រាប់ដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងប្រទេសជិតខាងបានឡើយ។ សម្តេចបានលើកឡើងថា ខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ ត្រូវបានបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាអស់ទៅហើយ។សម្តេចបានដាក់ជាសំណួរដ៏សំខាន់ថា ប្រសិនបើយកកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសមកប្រើប្រាស់ តើបណ្តាប្រទេសហត្ថលេខី ជាពិសេសសហប្រធានឥណ្ឌូណេស៊ី និងបារាំង នឹងយល់ព្រមដែរឬទេ? សម្តេចបានបន្តថា ការប្រើប្រាស់កិច្ចព្រមព្រៀងនេះគឺជាការមិនអាចទៅរួច ដោយសារកម្ពុជា និងថៃ បានចោទប្រកាន់គ្នាទៅវិញទៅមកជុំវិញបញ្ហាព្រំដែន។ជាមួយគ្នានេះ សម្តេចបានគូសបញ្ជាក់ថា បញ្ហាព្រំដែនបានឈានដល់ការដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយ។ បច្ចុប្បន្ន កម្ពុជា និងថៃ កំពុងឈានទៅរកការចរចាដោយផ្ទាល់ ដើម្បីស្វែងរកសន្តិភាព ដោយមិនចាំបាច់ពឹងផ្អែកលើកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនោះទេ។

About SangKheb

My Name Sitha Sam

0 $type={blogger}:

Post a Comment