ប៉ារីស, ថ្ងៃទី២៣ តុលា ២០២៥ – លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ និងជាបុគ្គលដែលសរសើរទ័ពថៃថាមានវិជ្ជាជីវៈ និងបានរិះគន់ដៀលទ័ពខ្មែរថា «បាញ់ព្រៀវៗ» ក្នុងសង្គ្រាម៥ថ្ងៃជាមួយថៃ បានប្រកាសបង្កើត «រដ្ឋាភិបាលកម្ពុជាឯករាជ្យ» នៅថ្ងៃទី២៣ តុលា ក្រោមក្រុមប្រឹក្សាជាតិតស៊ូ (CNRC) នៅចំថ្ងៃខួបលើកទី៣៤ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងត្រូវបានកាសែតថៃជាច្រើន ដូចជា The Nation Thailand និង Khaosod English ចុះផ្សាយយ៉ាងព្រោងព្រាត។លោក សម រង្ស៊ី ដែលនិរទេសខ្លួនតាំងពីឆ្នាំ២០១៥ បានចោទប្រកាន់បង្កាច់បង្ខូចរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់គ្រួសារសម្ដេចតេជោ ហ៊ុន សែន ថាបានឃុបឃិតជាមួយឧក្រិដ្ឋជន និងបានហៅប្រទេសជាតិខ្លួនឯងថា «រដ្ឋម៉ាហ្វីយ៉ា»។ លោកបានអួតថាលោកនឹងស្តារលទ្ធិប្រជាធិបតេយ្យ និងអធិបតេយ្យភាពជាតិឡើងវិញ តាមរយៈ CNRC ដែលត្រូវបានបង្កើតឡើងជាក្រុមប្រឹក្សាដើម្បីប្រមូលផ្តុំកម្លាំងអ្នកប្រឆាំងនៅក្រៅប្រទេស។សម រង្ស៊ី បានសរសើរសហរដ្ឋអាមេរិកចំពោះការដាក់ទណ្ឌកម្មនាពេលថ្មីៗនេះលើបុគ្គលសំខាន់ៗដែលមានទំនាក់ទំនងជាមួយមហាសេដ្ឋីចិន Chen Zhi ដោយបន្ថែមថាក្រុមនេះបានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីរុះរើបណ្តាញបោកប្រាស់ និងកាត់បន្ថយឥទ្ធិពលយោធាបរទេសនៅកម្ពុជា។ លោក សម រង្ស៊ី ត្រូវបានគេស្គាល់ថាជាអ្នកនយោបាយដែលប្រើប្រាស់គំនុំជាមួយប្រទេសជាតិ និងតែងតែអំពាវនាវឱ្យបរទេសកាត់ជំនួយ ដាក់គំនៀបសេដ្ឋកិច្ច និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។ ការបង្កើតរដ្ឋាភិបាលនិរទេសនេះបានទាក់ទាញការពេញចិត្តពីកាសែតថៃ ដែលចូលចិត្តបង្កើតរឿង និងផ្សាយអត្ថបទមិនល្អពីកម្ពុជា ដែលជាប្រធានបទដ៏រសើប ដែលអាចបង្កភាពតានតឹងនយោបាយបន្ថែមទៀត។
លោក សម រង្ស៊ីបុគ្គលដែលសរសើរទ័ពថៃថាមានវិជ្ជាជីវៈ និងបានដៀលទ័ពខ្មែរថា «បាញ់ព្រៀវៗ» ក្នុងសង្គ្រាម៥ថ្ងៃ បានបង្កើតរដ្ឋាភិបាលនិរទេសនៅថ្ងៃនេះ

សមរង្ស៊ីក្បត់ជាតិ
ReplyDelete