ពិសេស! ការផ្តល់ជូនមានកំណត់

ទទួលបានការបញ្ចុះតម្លៃ 50% លើការផ្សព្វផ្សាយថ្ងៃនេះ!

សូមចុច

សម្តេចតេជោ ហ៊ុន សែន មិនបានស្នើថៃបើកព្រំដែននៅថ្ងៃទី២០ តុលា ដូចការចុះផ្សាយរបស់កាសែតថៃទេ

 


ភ្នំពេញ៖ អ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធិរិទ្ធ បានច្រានចោលការលើកឡើងរបស់លោក Surasan Kongsiri អ្នកនាំពាក្យក្រសួងការពារជាតិថៃ ដែលបានអះអាងថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានដាក់សម្ពាធឱ្យថៃបើកច្រកព្រំដែននៅថ្ងៃទី២០ តុលា ខាងមុខ។លោក ជា ធិរិទ្ធ បានបញ្ជាក់ថា ការលើកឡើងនេះមិនត្រឹមត្រូវទេ ដោយសម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ជំហរយ៉ាងច្បាស់លាស់តាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច កាលពីថ្ងៃទី២៣ កញ្ញា ២០២៥ ថា៖ «ចាប់តាំងពីយោធាថៃបិទព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានសុំភាគីថៃបើកច្រកវិញទេ គ្រាន់តែប្រាប់ទៅភាគីថៃថា ‘ថៃជាអ្នកបិទ ថៃគឺជាអ្នកបើក មិនបាច់ចរចាជាមួយកម្ពុជាទេ ហើយកម្ពុជានឹងបើកតាមក្រោយយ៉ាងយូរ៥ម៉ោង’»។សម្តេចតេជោបានសង្កត់ធ្ងន់ថា ជំហរនេះនឹងមិនផ្លាស់ប្តូរឡើយ ហើយកម្ពុជាក៏មិនបន្ទន់ឥរិយាបថទៅស្នើសុំឱ្យថៃបើកច្រកព្រំដែននោះដែរ។ សម្តេចបន្តថា៖ «ថៃអាចបន្តបិទសូម្បី១០០ឆ្នាំទៀតក៏កម្ពុជាមិនស្លាប់ដែរ»។អ្នកនាំពាក្យព្រឹទ្ធសភាបានបញ្ជាក់បន្ថែមថា កម្ពុជានៅតែរក្សាជំហរដ៏មុតមាំ និងឯករាជ្យ ដោយមិនពឹងផ្អែកលើការសម្រេចចិត្តរបស់ភាគីថៃក្នុងការគ្រប់គ្រងច្រកព្រំដែនឡើយ។ ៕

About SangKheb

My Name Sitha Sam

0 $type={blogger}:

Post a Comment